CamNews

ព័ត៌មានអន្តរជាតិ 

ជីករកឃើញ រតនសម្បត្តិ មហាសាល ​"អណ្តូងរ៉ែមាស ៤៧០តោន ជម្រៅ ២០០០ម៉ែត្រ ក្រោមបាតសមុទ្រ"

ព័ត៌មានអន្តរជាតិ ៖ អណ្តូងរ៉ែមាស មហិមា ប្រមាណ ៤៧០ តោន ត្រូវបានគេជីករកឃើញ កាល ពីពេលថ្មីៗនេះ នៅជម្រៅបាតសមុទ្រ ប្រមាណ ២០០០ម៉ែត្រ  នៃ  ឈូងសមុទ្រខេត្ត Shandong ទន្លេលឿង ប្រទេសចិន ។


នាយកដ្ឋានភូមិសាស្រ្ត និង វាស់ស្ទង់ អាជីវកម្មរ៉ែ The Shandong Provincial No. 3 Institute of Geographical and Mineral Survey អោយដឹងថា អណ្តូងរ៉ែមាស  ដ៏ច្រើនសន្ធឹកមួយនេះ គឹមាន វត្តមាននៅឈូងសមុទ្រជិត    ដីកោះ  Sanshan  នៃទីក្រុង Laizhou ខេត្ត Shandong ទន្លេលឿង ប្រទេស ចិន ។ ប្រភពសារព័ត៌មានរដ្ឋចិន ចុះផ្សាយ  អោយដឹងថា នេះគឺរ៉ែមាស ក្រោមសមុទ្រ ដ៏ ធំបំផុតដែលត្រូវបានរកឃើញ ក្នុងទំព័រ ប្រវត្តិសាស្រ្ត របស់ប្រទេសចិន ។

ជាការពិត មុននឹងធ្វើការសិក្សាស្រាវជ្រាវ ឈានទៅ ជីក   រកឃើញ អណ្តូងរ៉ែមាស ដែលជារតនៈ សម្បត្តិមហាសាលលើកនេះ គម្រោងផ្ទាល់ត្រូវការ  ចំណាយ   ក្រុមការងារ ដល់ទៅ ១០០០ នាក់ ក្នុងរយៈពេល ៣ ឆ្នាំ​ ដោយបានប្រើឧបករណ៍ខួង ដល់ទៅ ៦៧   ឧបករណ៍ និង ខួងជ្រៅដល់ទៅ ១២០គ.ម ។ លោក Ding Zhengjiang អនុប្រធាន The Shandong Provincial No. 3 Institute of Geographical and Mineral Survey អោយដឹងថា ប្រតិបត្តិការគម្រោងមួយនេះ ពិតជាមានបញ្ហា ប្រឈម  ជា  ខ្លាំង ពោល   ត្រូវជីកខួង   ចូលទៅក្នុងជម្រៅទឹកសមុទ្រ ដ៏ជ្រៅបំផុត ជ្រៅដល់ទៅ  ១០០០ គ.ម ពីផ្ទៃដី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shandong Gold