ដើម្បីស្រោបមាសទៅលើ iPhone 6 ជាងចំណានមួយរូប ត្រូវឆ្លងកាត់រាប់សិបដំណាក់កាល
ផ្សេងៗគ្នា ចាប់បីការដោះម៉ាស៊ីន ការស្រោបមាស រហូតដល់ការដំឡើងម៉ាស៊ីនជាថ្មី។
សូមទស្សនាបណ្ដាដំណាក់កាលនៃសកម្មភាពស្រោបមាស ទៅលើ iPhone 6 ដូចខាងក្រោម ៖
ដំបូង គឺជាងត្រូវដោះម៉ាស៊ីនចេញ ដោយប្រើកូនវីស
ជាង ត្រូវដោះខ្ចៅទៅតាមលំដាប់លំដោយ
សូម្បីតែឡូហ្គូ ក៏ត្រូវធ្វើឱ្យក្ដៅ ដើម្បីអាចយកចេញបាន
នេះគឺជាគ្រឿងក្នុងទាំងអស់ របស់ iPhone 6 ។ ទំព័រ Cnet ឱ្យដឹងថា ដំណាក់កាលខាងលើនេះ
គេត្រូវចំណាយពេល ១ម៉ោង និង ៥០នាទី។
បន្ទាប់មក សម្បករបស់ស្មាតហ្វូននេះ ត្រូវគេកំដៅ ដើម្បីឱ្យវាបានស្អាត មិនជាប់ធូលី។
ជាង ក៏មានវិធីផ្សេងៗគ្នា ដើម្បីសម្អាតធូលី
ពេលសម្អាតធូលីរួច ជាងនឹងប៉ាតមាស ទៅលើសម្បកទូរស័ព្ទ
ជាងត្រូវប៉ាតមាស រហូតដល់វាឡើងពណ៌លឿង និងត្រូវសម្អាតជាប្រចាំ
ធាតុរាវនៃមាស ត្រូវគេប៉ាតទៅលើចំហៀងខាងឆ្វេង និងខាងស្ដាំ ជាបន្ត
ចុងក្រោយ សម្បក ត្រូវបានគេសម្អាតម្ដងទៀត
ពេលនេះ សម្បករបស់ ស្មាតហ្វូន ត្រូវបានស្រោបមាសជាស្ថាពរ
ក្រោយពីស្រោបមាសរួច ទូរស័ព្ទ ត្រូវជាងដំឡើងដូចដើម
ដំបូង គេត្រូវបំពាក់ឡូហ្គូ ហើយជាងត្រូវតែចាំច្បាស់ នូវដំណាក់កាលនិមួយៗ ដើម្បីដំឡើង
បានត្រឹមត្រូវ
ក្រោយមក ផ្នែកអេក្រង់ ត្រូវគ្របពីលើ
ដំណាក់កាលទាំងឡាយ ត្រូវបានបញ្ចប់ នៅពេលវាបានឡើងត្រឹមត្រូវ និងដំណើរការដូចធម្មតា
នេះគឺជាសម្បកផ្នែកខាងក្រោយរបស់ iPhone 6 ដែលត្រូវបានស្រោបមាស៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet