មិនយូរប៉ុន្មានទៀតនោះទេ យើងអាចនឹងបានឃើញផ្ទាល់ភ្នែក ឬកាន់នៅនឹងដៃ នូវម៉ូដែល
flagship ដំបូងបង្អស់ របស់ Samsung ដែលប្រើប្រាស់លោហធាតុដ៏ប្រណិត។
រយៈពេលកន្លងមក @Evleaks បានបញ្ចេញឱ្យមិត្តអ្នកអានបានឃើញនូវរូបភាពជាច្រើន ស្ដី
អំពីកំណែ “កំពូលគុណភាព” Galaxy F ។ ថ្មីៗនេះ ទំព័រដែលមានជំនាញខាងបញ្ចេញព័ត៌មាន
បែកធ្លាយស្ដីពីបច្ចេកវិទ្យា @Evleaks ក៏បន្ដបង្ហោះរូបភាពច្បាស់ជាងមុន នៃស្មាតហ្វូន ដែលគួរ
ឱ្យទន្ទឹងរង់ចាំមួយនេះ។
កំណែ “កំពូលគុណភាព” Galaxy F មានរូបរាងប្រហាក់ប្រហែលនឹង Galaxy S5 ប៉ុន្ដែ គែមជុំ
វិញអេក្រង់ ត្រូវបានរចនាឱ្យតូចជាងមុន។ វត្ថុធាតុដែលត្រូវបានគេយកមកផលិត Galaxy F
គឺអាចនឹងជាលោហធាតុប្រណិត ដោយមានស្នាមរលកទឹកល្អិតៗ ដើម្បីជាចំណុចទាក់ទាញ។
ផ្នែកខាងក្រោយរបស់ Galaxy F នៅតែមានប្រព័ន្ធសេនសឺរនៃម៉ាស៊ីនថត ប្រព័ន្ធវាស់ចង្វាក់
បេះដូង និងភ្លើង flashLED ។
Galaxy F នឹងធំជាង Galaxy S5 បន្ដិច ដោយវាមានទំហំអេក្រង់ 5.3 inch ហើយកម្រិតរីសូលូ
សឹន អាចនឹងឡើងដល់ Quad HD គឺ អេក្រង់ 2K (1440x2560 pixel) ដែលបង្ហាញរូបភាព
ច្បាស់ដល់កំពូល។ Galaxy F ក៏នឹងត្រូវបានបន្ថែម “ភាពខ្លាំង” ដោយប្រូសេសឺរ Snapdragon
805 និងកាមេរ៉ា 16 megapixel ។
ក្រៅពីកំណែពណ៌មាសខាងលើ មុននេះ គេក៏ធ្លាប់បានឃើញលេចធ្លាយនូវបណ្ដារូបភាព ស្ដីពី
Galaxy F កំណែពណ៌ផ្សេងៗផងដែរ ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Evleaks/Gsmarena