CamNews

កីឡាអន្តរជាតិ 

បែកធ្លាយដំណឹងដ៏រសើប បំផុត ថា Floyd បានប្រើវិធីសាស្ដ្រចាក់ថ្នាំមុនពេលចូលប្រកួតជាមួយ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ gmanetwork បានឲ្យដឹងថា Floyd Mayweather បានចាក់សារជាតិ វីតាមីនជំនួយកម្លាំង ចូលក្នុងសរសៃរឈាម មុនពេលចូលរួមប្រកួតជាមួយ ប៉ាក់គីអៅ ​ខណៈដែល ទង្វើរបែបនេះ ត្រូវបានក្រុមភ្នាក់ងាររបស់ស្ថាប័ណ្ណ WADA (World Anti-Doping Agency) ហាមប្រាម មិនឲ្យប្រើជាដាច់ខាត សម្រាប់អត្ដពលិក មុនពេលចូលរួមប្រកួត ។ ​

យោងតាមពាក្យសម្ដីរបស់លោក Bob Bennett ដែលជារដ្ឋលេខាធិការ NSAC (Nevada State Athletic Commission) បានបង្ហាញឲ្យដឹងថា ភ្នាក់ងារ USADA (United​ States Anti-Doping Agency )​ ដែលមានតួនាទី ឃ្លាំមើល ការប្រព្រឹត្ដខុសលក្ខខ័ណ្ឌរបស់កីឡាករ​ មិនបានផ្ដល់ដំណឹងមកកាន់ WADA នោះទេ ខណៈដែល Floyd បានប្រើប្រាស់និតិវិធីចាក់ថ្នាំ (IV) នាពេលចន្លោះ ៦ម៉ោង មុនពេលនៃការប្រកួតចូលមកដល់ រហូតដល់ភ្នាក់ងារ WADA រកឃើញ​ដោយខ្លួនឯង ក្នុងផ្ទះរបស់កីឡាករផ្ទាល់។ ប៉ុន្ដែ ភ្ញាក់ងារ គ្រូ​ពេទ្យរបស់ Floyd ក៏បានផ្ដល់ដំណឹងមកកាន់ NSAC ថា Floyd ប្រើប្រាស់និតិវិធីបែបនេះ ដើម្បីបញ្ជៀស​បញ្ហាផ្សេង គឺ ទាក់ទងទៅនឹងភាពក្សោះទឹក។ 

តាមការពន្យល់របស់ក្រុមគ្រូពេទ្យ បានបង្ហាញថា Floyd សម្រេចប្រើប្រាស់វិធីចាក់ថ្នាំនេះ ដោយ​បូករួម​ផ្សំ​នូវ សារធាតុចម្រុះពីរ គឺ ទី១ សារធាតុអំបិល​ លាយជាមួយ សារធាតុវីតាមីនចម្រុះដែល​មានចំនួន ២៥០ មីលីលីត និង ទី២ គឺ សារធាតុអំបិល លាយជាមួយ វីតាមីនស៊ី (C) ដែលមានចំណុះ ៥០០ មីលីលីត​ សាមាសភាពបំប៉នទាំងពីរផ្នែក បូកបញ្ចូលគ្នាទៅ គឺ ៧៥០ មីលីលីត ស្មើនឹង ២៥.៣៦១ ឱន ។ 

សារធាតុជំនួយទាំងអស់នោះគឺ ត្រូវបាន​ហាមប្រាបដោយ WADA ហើយក៏ត្រូវអនុម័តជាលក្ខណៈស្ដង់ដា​ផង​​ដែរ ដើម្បីឲ្យ USADA ចូលរួមសហប្រតិបត្ដិការណ៍ ប៉ុន្ដែលទ្ធផល ត្រូវរបូតដោយមិនដឹងខ្លួន។

លក្ខខ័ណ្ឌដែល WADA ត្រូវបានចែងឡើងគឺ អត្ដពលិក មិនត្រូវ ចាក់ថ្នាំ រឺប្រើប្រាស់ថ្នាំអ្វីមួយឡើយ​ ចន្លោះ ​៦ម៉ោង មុនពេលប្រកួត ករណីពិសេសដែលកីឡាករ អាចប្រើប្រាស់បានគឺ ស្ថិតក្នុងលក្ខខ័ណ្ឌ លើកលែង ដោយមានបញ្ជាពី គ្រូពេទ្យ ។ 

គូសបញ្ជាក់ផងដែរថា កាលពីមុនពេលប្រកួត ប៉ាក់គីអៅ ក៏មានបញ្ហាទាក់ទាងនឹងរបូស្មាផងដែរ ហើយ ត្រូវលេបថ្នាំ រហូតដល់ថ្ងៃចុងក្រោយ នៃការប្រកួត​ប៉ុន្ដែ ត្រូវរារាំង ដោយជៀងវាងការប្រើប្រាស់ថ្នាំជំនួយ កម្លាំង មុនពេលប្រកួត ។

ដូច្នេះ ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាប្រដាល់ទាំងអស់ តើនៅមានទំនុកចិត្ដចំពោះ USADA ទៀតដែរទេ ក្រោយ បង្ហាញលទ្ធផល? 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ gmanetwork & sbnation.


Tags: boxing news Manny Pacquiao Floyd