កំសាន្ត ៖ កាលពីមុន តារាសម្តែងថៃ នាង Kimmy kimberly បានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែតថា នាងនឹងសម្តែងជាមួយកំលោះសង្ហាមួយដួង ក្នុងពេលឆាប់ៗ ហើយមនុស្សម្នាក់នោះ នាងមិនធ្លាប់រួមការងារជាមួយពីមុនមកទេ ។
ហើយកាលពីពេលថ្មីៗនេះ វេបសាយក្នុងស្រុកមួយរបស់ថៃបានឲ្យដឹងថា រឿងភាគថ្មីរបស់នាង kimberly គឺមានឈ្មោះថា "Thong Eak Mor Yah Tah Chaloang" ។ រីឯតួប្រុសដែលត្រូវសម្តែងជាមួយនិងនាងគឺ តារាល្បីម្នាក់ដែលមានឈ្មោះថា លោក Mario Maurer ។
រឿងនេះគឺត្រូវបានដឹកនាំសម្តែងដោយ Chu Chudapa និង Kong Piya ដែលជាផលិតករនៅក្នុងរឿងភាគល្បីមួយដែលមានចំណងជើងថា Song Huajai Nee Pur Tur ។ ហើយអ្វីដែលជាទីចាប់អារម្មណ៍ក្នុងរឿងនេះគឺ ជាភាពកំប្លុកកំប្លែង ដែលខុសពីរឿងដ្រាម៉ាដទៃទៀត ដែលសម្បួរទៅដោយភាពកំសត់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook