ព័ត៌មានរូបភាព ៖ បើនិយាយពីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន
បានឆ្លងកាត់ ក៏ដូចជា ជួបបញ្ហាប្រឈមរួចមកហើយ ជាមួយនឹងគ្រោះធម្មជាតិមួយនេះ ។
យ៉ាងណាមិញ បើយើងងាកក្រឡេកមកលើបណ្តាប្រទេស មានវត្តមាននៅក្នុងតំបន់អាស៊ីវិញ
តួយ៉ាង ប្រទេសជប៉ុន ក៏ដូចជា ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី គេតែងឃើញមាន ករណីផ្ទុះភ្នំភ្លើង
នេះ ជារឿយៗដូចគ្នាដែរ ដែលមានពេលខ្លះនោះ បានធ្វើអោយប្រជាពលរដ្ឋបង្ខំចិត្តជម្លៀស
ខ្លួនចេញក៏ថាបាន ។ ទន្ទឹមនឹងការលើកឡើងប្រធានបទផ្ទុះភ្នំភ្លើង ឆ្លៀតនៅក្នុងឱកាសនេះ
ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកមកមើលនូវព័ត៌
មានរូបភាព ប្រជុំទៅដោយបណ្តារូបភាព មាត់រណ្តៅភ្នំភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ នៅឯ
វាលខ្សាច់ Turkmenistan ខណៈមាត់រណ្តៅភ្នំភ្លើងដ៏រន្ធត់ទាំងនេះ គេហៅថា ទ្វារនរក ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាព មួយចំនួន ដែលមានជាបន្ត
បន្ទាប់នៅខាងក្រោមនេះបន្តិចទៅ ៖
ប្រែសម្រួល ៖ ពិសី
ប្រភព ៖ ស៊ិនហួរ