ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារជួយសង្គ្រោះ និងរុករក បានកើនឡើងលើសពី ១០០០ នាក់ហើយ ក្នុង នោះពួកគេទាំងអស់គ្នា មានវត្តមាន មកពី នាយកដ្ឋាន ពន្លត់អគ្គីភ័យ ក៏ដូចជា កងកម្លាំង ការពារសន្តិ សុខជាតិ នៅក្នុងអំឡុងថ្ងៃពុធ កន្លងទៅនេះ ក្នុងប្រតិបត្តិការ ចុះអន្តរាគមន៍ ស្វែងរកជនរងគ្រោះ ស្លាប់ និងបន្តបាត់ខ្លួន ដោយសារតែគ្រោះថ្នាក់ធម្មជាតិ ដ៏រន្ធត់ និងសាហាវ ពាក់ព័ន្ធនឹងការផ្ទុះភ្នំភ្លើងអនធេក កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ក្នុងនោះ បានបណ្តាលអោយ មនុស្ស រាប់រយនាក់ មានភាព ភ្ញាក់ផ្អើលជាខ្លាំង ដោយបានសម្លាប់មនុស្សដល់ទៅ ៤៨ នាក់ហើយ បន្ទាប់ពីវាបានផ្ទុះឡើងភ្លាមៗនិង មួយរំពេច ដោយពុំមានផ្តល់សញ្ញាណាមួយនោះទេ ។
គួរបញ្ជាក់ថា ក្រុមការងារ នៅតែបន្ត រុករកដដែល បើទោះជាមានការព្រមាន ប្រកាស អាសន្ន ពីទីភ្នាក់ ងារឧតុនិយមជប៉ុន (JMA) យ៉ាងណាក៏ដោយចុះ ស្តីពីហានិភ័យ ក្នុងការប្រឈម គ្រោះថ្នាក់ ជាលើកទី ២ ខណៈកម្លាំងភ្នំភ្លើងមួយនេះ នៅតែមានឥទ្ធិពលនៅឡើយ ពោលកម្រិតរញ្ជួយ និងផ្ទុះឡើង នៅមាន អទិភាព កើនឡើង និងធ្លាក់ចុះ ដោយនៅក្នុងនោះវាអាចនឹងផ្ទុះឡើងជាមួយនឹងកម្លាំងខ្លាំងប្រៀបបាន ទៅនឹងការផ្ទុះឡើង ដូចលើកទី ១ ចុងសប្តាហ៍ កន្លងទៅ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ