ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារជួយសង្គ្រោះ ប្រទេស ជប៉ុន បានរកឃើញ សាកសពមនុស្សជាបន្ត បន្ទាប់ ពីលើភ្នំភ្លើង Ontake ដោយនៅក្នុងនោះ តួរលេខ ចុងក្រោយ នៃ ចំនួនអ្នកស្លាប់បាត់បង់ជីវិត បានកើនឡើងដល់ទៅ ៤៧ នាក់ ក្រោយពីមានករណីគ្រោះថ្នាក់ធម្មជាតិ ផ្ទុះ ភ្នំភ្លើង ភ្លាមៗ និងមួយ រំពេចកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងទៅនេះ ។ គួរបញ្ជាក់ថា ប្រតិបត្តិការរុករក មនុស្សនៅតែបន្ត ធ្វើបើទោះជាមានឧបសគ្គ នៃភាពភ័ខ្លាចឧស្ម័ន ពុល និងការផ្ទុះភ្នំភ្លើង លើកក្រោយផ្សេងទៀត យ៉ាង ណាក៏ដោយចុះ ។
មិនទាន់ហ៊ានធានា ដោយអាចបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ទៀត នោះទេ ដែល អាចនឹងស្លាប់បាត់ បង់ជីវិត ខណៈការប៉ាន់ប្រមាណអោយដឹងថា មានមនុស្សរាប់រយនាក់ នៅលើកំពូលភ្នំភ្លើង នៅពេល ដែលវិនាទីនៃការផ្ទុះឡើង ។ យ៉ាងណាមិញ មនុស្សជាច្រើននាក់ ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ដោយសារតែ ការធ្លាក់ចុះ និងចំពួកគេ នូវកំទេចកំទី បណ្តាលមកពីការបំផ្ទុះភ្នំភ្លើង ។
ចាប់តាំងពីការផ្ទុះកម្លាំងខ្លាំង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងទៅនេះ ភ្នំភ្លើង Ontake បានបន្តការ ផ្ទុះ និងអង្រួនឡើងជាបន្តបន្ទាប់ ដោយរាងមានកម្រិតស្រាល និង បានបញ្ជេញនូវផ្សែងអ័ព្ទអួរ ចេញ មកខាងក្រៅ ។ គួររំឭកថា សាកសពភាគច្រើន ត្រូវបានគេប្រទះឃើញ នៅលើកំពូលភ្នំភ្លើង កាលពី ថ្ងៃពុធ ម្សិលមិញនេះ ភាគច្រើនគឺជា អ្នកឡើងភ្នំ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក ។
សម្បទា ជួយសង្គ្រោះ រួមមានដូចជា ឧទ្ធម្ភាគចក្រ ត្រូវបានអាជ្ញាធរក្នុងតំបន់ ប្រើប្រាស់ជាចម្បង ក្នុង ការនាំយកសាកសព ចុះពីភ្នំភ្លើង Ontake ។ កម្លាំងយោធា ប្រមាណជាង ១០០០ នាក់ និង ក្រុមមន្រ្តី ពន្លត់អគ្គីភ័យឯទៀត ក៏បានចួលរួមក្នុងប្រតិបត្តិការ ជួយសង្គ្រោះលើកនេះ ដូចគ្នាដែរ ។ ដោយឡែក របាយការណ៍ បញ្ជាក់បានថា ក្រុមគ្រួសារ ជនរងគ្រោះ ដែលនៅតែបន្តបាត់ខ្លួន និងស្លាប់នោះ ពួកគេ កំពុងតែទន្ទឹងរង់ចាំដំណឹង ផ្លូវការ និងចុងក្រោយបំផុត ដោយរង់ចាំនៅឯ សាលសាលាក្រុង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី