CamNews

យល់ដឹង 

យុវជនអាយុទើបតែ២១ឆ្នាំទទួលបាន Ph.D

យុវជនម្នាក់ដែលមានអាយុ២១ឆ្នាំ និងបានចូលរៀននៅវិទ្យាល័យកាលមានអាយុ៩ឆ្នាំ
និង
បានបន្តរៀននៅឯសាលាពេទ្យរយៈពេលជាង៣ឆ្នាំក្រោយមក ឥឡូវបានក្លាយជា
សិស្ស
ដែលក្មេងជាងគេប់ផុតក្នុងការទទួលបានសញ្ញាបត្របណ្ឌិតដែលចេញដោយ
សកលវិទ្យា
ល័យ Chicago សហរដ្ឋអាមេរិក។
យុវជនរួបនេះមានឈ្មោះថា Sho Yano ដែលគាត់មានភាពឆ្លាតវៃតាំងពីក្មេងមកម្ល៉េះ ក្នុងនោះ
គេបានចេះអាននៅអាយុ២ឆ្នាំ ចេះសរសេរនៅអាយុ៣ឆ្នាំ និងចេះនិពន្ធបទភ្លេងនៅអាយុ៥ឆ្នាំ
ហើយគាត់និងបញ្ជប់ការសិក្សាក្នុងសប្តាហ៏នេះពីសាលាពេទ្យមួយឈ្មោះ Pritzker ហើយក៏ជា
ទីកន្លែងដែលគាត់ទទួលបាន Ph.D ផងដែរ។​ Yano ក៏បានបញ្ជប់ការសិក្សារបស់ខ្លួននៅឯសកល
វិទ្យាល័យ Loyola កាលពីអាយុ១២ឆ្នាំ នេះបើយោងតាមរបាយការណ៏ Chicago Tribune ចេញ
ផ្សាយកាលពីថ្ងៃអាទិត្យ។ តួលេខអាយុជាមធ្យមដែលអនុញ្ញាតអោយសិស្សអាចចូលរៀនសាលា
ពេទ្យនៅក្នុងសហរដ្ឋអាមេរិកបានគឺត្រូវមានអាយុ ២៣ឆ្នាំ ដែលជាហេតុធ្វើអោយមានការបដិសេធ
ដល់ Yano ដោយសារតែអាយុរបស់គេ។ មានមតិខ្លះ មានការព្រួយបារម្ភទៅនឹងភាពទៅតឹងរឹង
របស់សាសាពេទ្យនេះ ដែលអាចធ្វើអោយខាតបង់នូវសមត្តភាពរបស់ Yano ពោលគឺធនធាន
មនុស្សមួយរូបនេះតែម្តង។ ខ្ញុំមិនយល់រឿងហេតុទាំងអស់នេះសោះ ថាតើខ្ញុំគួរតែធ្វើការប្រកួតប្រ
ជែង ឬក៏ទុកចោលសមត្តភាពនេះ ?  Yano  បាននិយាយ ។ ចុងក្រោយសកលវិទ្យាល័យ
Chicago ក៏បានទទួល Yano ក្នុងឆ្នាំ២០០៣។ Dr. Joel Scwab បាននិយាយថា៖ ខ្ញុំគឺជាអ្នកសំ
ម្ភាសន៏គេកាលពីគេមានអាយុ១១ឆ្នាំ ហើយក៏ជាអ្នកអនុញ្ញាតអោយគេចូលរៀនផងដែរ គេមិន
ត្រឹមតែជាក្មេងដែលមានអាយុ១១ឆ្នាំធម្មតានោះទេ តែគេក្មេងដែលមា្តយរបស់គេបានបណ្តុះ
បណ្តាលបានល្អបំផុត ដែលគាត់និងក្លាយទៅជាវេជ្ជបណ្ឌិត។ សិស្សនៅសាលាជាទូទៅបាន
ចូលរៀន Ph.D ក្នុងឆ្នាំទី២ រីឯ Yano បានចាប់ផ្តើម Ph.D តាំងពីឆ្នាំទី១មកម្ល៉េះ ដែលក្រោយមក
គាត់មានអាយុ១៨ឆ្នាំ ខណៈពេលនោះគេក៏បានបន្តយកសញ្ញាបត្របណ្ឌិតនៅឆ្នាំទី២ ដែលគេ
ត្រូវមានអន្តរកម្ម និងចុះពិនិត្យអ្នកជំងឺ។ លើសពីនេះ Yano ក៏ចេះលេងព្យាណូបានយ៉ាងស្ទាត់
ជំនាញ ហើយគេក៏មានខ្សែក្រវ៉ាត់ខ្មៅតៃក្វាន់ដូផងដែរ។ គេក៏មានជំនាញ និងចាប់អារម្មណ៏ទាក់
ទងទៅនិងប្រសាទសាស្រ្តក្មេងៗផងដែរ ខណៈពេលដែលគេកំពុងតែធ្វើការនេះនៅឯមន្ទីរពេទ្យ
LaRabida Children's ក្នុងរដ្ឋ Chicago ។ ខ្ញុំមិនត្រឹមតែចូលចិត្តមើលក្មេងប៉ុណ្ណោះទេ តែខ្ញុំក៏ចូល
ចិត្តធ្វើការជាក្រុមផងដែរ Yano បាននិយាយ។ ប្អូនស្រីរបស់គេដែលមានឈ្មោះថា Sayuri ក៏
មានភាពឆ្លាតវៃ ហើយក៏ជាមនុស្សដែលជិតស្និទ្ធជាងគេផងដែរ។ បន្ទាប់ពីនាងបានបញ្ជប់ថ្នាក់
ឧត្តមសិក្សាផ្នែកជីវសាស្រ្តពីសកលវិទ្យាល័យ​ Roosevelt University នៅក្នុងឆ្នាំ២០១០ យុវតីដែល
មានវ័យ១៥ឆ្នាំនេះ​ គេក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២នៅឯសកលវិទ្យាល័យ Johns
Hopkins ក្នុងទីក្រុង Baltimore ជំនាញលេងវីយ៉ូឡុង។ Yano បានឆ្លងកាត់ជីវិតសិស្សវិទ្យាល័យ
ជាង១២ឆ្នាំ ប៉ុន្តែគាត់មើលទៅមានភាពហ្មត់ចត់ជាងក្មេងដទៃទៀតដែលនៅ Hyde Park Coffee
Shop ។ ភាពសប្យាយរីករាយ ដែលបានកើតមាននៅក្នុងពេលនោះបានក្លាយទៅជាអតីតកាល
ហើយអ្វីដែលខ្ញុំត្រូវធ្វើគឺសំលឹងទៅមុខជានិច្ច ទាំងនេះជាពាក្យសំដី Yano បាននិយាយនៅឯ
University of Chicago អំឡុងពេលបញ្ជប់ការសិក្សាកាលពីថ្ងៃសៅរ៏ គាត់កីបាននិយាយ ជាចុង
ក្រោយថា ខ្ញុំកំពុងរស់នៅ និងសំរេចក្តីសុបិន្តរបស់ខ្ញុំ៕

ដោយ ៖ ចាន់ណា
ប្រភព ៖ nydailynews


Tags: international news strange news