CamNews

តារា 

តើស្រីស្អាតនាង Davika បានធ្វើរឿងអីខ្លះ បានជាទទួលបានកោតសរសើរលើសលប់ដល់ម្លឹង?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់នាង Davika ទទួលបានការកោតសរសើរមិនដាច់ពីមាត់ក្រោយពីបានប្រារព្ធធ្វើកម្មវិធីសប្បុរសដ៍អស្ចារ្យមួយ ដើម្បីដោះស្រាយបញ្ហាជាច្រើន នឹងនាំគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា មុននឹងឈានមកដល់ថ្ងៃនេះតារាស្រីរូបនេះ ឆ្លងកាត់នូវការលំបាកជាច្រើនរាប់មិនអស់ ថែមទាំងការស្តីបន្ទោសជាច្រើនពីអ្នកគ្រប់គ្រង និងមហាជនជាច្រើនទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងនៅតែមិនបោះបង់ ទើបនាង Davika អាចដើរឆ្ពោះទៅរកអនាគតភ្លឺស្វាងដូចសព្វថ្ងៃនេះ ។​

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែវិឆ្ឆិកា តារាស្រីរូបនេះបានចេញមុខផ្សព្វផ្សាយរឿងភាគថ្មីរបស់នាង ដែលមានឈ្មោះចំណងជើងថា "20ใหม่ ยูเทิร์นวัย หัวใจรีเทิร์น" ដែលនៅក្នុងរឿងនោះអ្នកដឹកនាំរឿងបានតម្រូវឲ្យនាង Davika កាត់សក់ដូចជាមនុស្សប្រុសយ៉ាងចឹង ប៉ុន្តែក៏ស្អាតម្យ៉ាងដែរ សម្រាប់តារាស្រីរូបនេះ​ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mario Maurer gubgib sumontip JunJera Junpitakchai Davika