CamNews

តារា 

Boy pakorn ទម្លាយទំនាក់ទំនងជាមួយនិង នាង Toey Jarinporn

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា និងមានកេរ្តិ៍ឈ្មោះល្បីលំដាប់ប្រទេស លោក Boy pakorn ត្រូវបានមហាជនសង្ស័យថា លោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងនាង Toey Jarinporn Joonkiat ដែលជាតារារួមអាជីពជាមួយគ្នា ។​ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា Boy pakorn ទម្លាយទំនាក់ទំនងជាមួយនិង នាង Toey Jarinporn តាមរយៈកិច្ចសម្ភាស៍មួយថា លោកនិងតារាស្រីរូបនេះគឺគ្រាន់តែជាតារារួមអាជីពនោះទេ គ្មានអ្វីលើសពីនេះឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Boy pakorn និងនាង Toey Jarinporn ជិតដិតនឹងគ្នាព្រោះតែ អ្នកទាំងពីរបានសម្តែងរឿងជាមួយគ្នា ពេលនេះបានចាក់បញ្ចាំងខ្លះហើយ គឺរឿងមានចំណងជើងថា "កាមទេពចិត្តស្មោះ" ដែលជាសាច់រឿងល្អឯកមួយ ។ ធានាថាទស្សនិកជនទស្សនាហើយ ប្រាកដជាចង់ទស្សនាទៀតតែម្តង ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar 


Tags: Boy pakorn Chatburirak pat​ Toey Jarinporn Joonkiat