CamNews

ព័ត៌មានអន្តរជាតិ 

គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍វ័យក្មេងមួយគូ ជនជាតិចិន ត្រូវបានក្រុមមនុស្សដែលជាអ្នក
ជិតខាងធ្វើការជួយសង្គ្រោះ ខណៈពេលដែលពួកគេទាំងពីរនាក់ ប៊ិះធ្លាក់ចុះពីរាលហាល
ជាន់ទី ៥ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទំព័រសារព័ត៌មាន ស្កាយ ។

បន្ទាប់ពីមិត្តស្រី រអិលជើងធ្លាក់ចេញពីបង្អួចនោះ  បុរសជាមិត្តប្រុសបានស្ទុះទៅចាប់នឹង
គោលបំណងទាញនាងយកមកខាងក្នុងវិញ តែដឹងអីថា  នាងបែរជាទាញគាត់ចេញទៅ
នឹងធ្លាក់ចេញក្រៅបង្អួចទៅវិញ  ទាំងពីរនាក់បានតោងរានហាលជាប់   មុននឹងមានការ
ជួយសង្គ្រោះពីអ្នកជិតខាង និងក្រុមជូយសង្គ្រោះ។

គួររំឭកផងដែរថា  ករណីធ្វេសប្រហែសខាងលើនេះ​  បានកើតឡើងនៅឯខេត្ត Heilong-
jiang ប្រទេសចិន     ។ ដោយឡែក  បន្ទាប់ពីចេញយុទ្ធនាការក្នុងការជួយសង្គ្រោះ អស់
រយៈពេលជាង ២០ នាទី គូស្នេហ៍វ័យក្មេងជនជាតិចិនមួយគូនេះក៏ត្រូវបានជួយសង្គ្រោះ
អោយមានសុខសុវត្ថិភាព។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា៎៖

ចំណាំ ៖ ការធ្វេសប្រហែស នាំមកនូវហានិភ័យជាប់ខ្លួន , សហការរីករាយ រមែង
នាំមកនូវភាពជោគជ័យ ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា "បេសកម្ម សន្តិភាព ២០១៣"
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុកស្រ្តីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយ
ពេញផ្លូវ
- វីដេអូគ្រោះថ្នាក់ព្រឺក្បាលបំផុត ថតបានស្តែងៗ មនុស្សខ្ទាត និងប៊ើតចេញតាមបង្អូច


ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: Balcony Fall Couple Rescued China Harbin Heilongjiang