CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត

ព័ត៌មានអន្តរជាតិ ៖ វីដេអូ បុរសម្នាក់ អាចរស់ផុតពីសេចក្តីស្លាប់ ខណៈកើតមានឡើងនូវ
គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបេក្ខភាពវីដេអូ ដែលមានការចូលទស្សនាច្រើនជាងគេ
នៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយពីទីភ្នាក់ងារសារព័ត៌មានមួយនេះ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងនៅឯ
តំបន់ពាណិជ្ជកម្ម     ក្នុងក្រុង   Pomona រដ្ឋ  California  សហរដ្ឋអាមេរិក  ពោលគឺក្រុម
មនុស្ស   ៣ នាក់ ត្រូវបានរកអោយឃើញថា បានរួចផុតពីសេចក្តីស្លាប់ដ៏ព្រឺព្រួច  ខណៈ
រថយន្តមួយគ្រឿង​   ដែលបានបាត់បង់ម្ចាស់ការណ៍នោះ  បានបើកមកបុករថយន្តរបស់
ពួកគេទាំងកម្រោល។

ដោយឡែក ប្រភពសារព័ត៌មានដដែល មិនទាន់បានបញ្ជាក់អោយបានទូលំទូលាយនៅ
ឡើយទេ នៅព័ត៌មានមួយនេះ ពោលគឺ  មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ ក៏
ដូចជាទំហំនៃការខូចខាត   មិនទាន់ចេញផ្សាយ   អោយដឹងនៅឡើយនោះទេ  ។  ខាង
ក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ចងចាំ ៖ គោរពអាយុជីវិត ខ្លួនឯង   និងអ្នកដទៃ  គឺគោរពច្បាប់ចរាចរណ៍ បើក
បរក្នុងល្បឿនកំណត់ ធានាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួន៕


ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- វីដេអូ  គ្រោះថ្នាក់ចរាចរណ៍រន្ធត់    បុកស្រ្តីម្នាក់  ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយ
ពេញផ្លូវ

- អាកាសយានដ្ឋាន ត្រូវបានបិទ  ខណៈយន្តហោះ  បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង
មួយមេធំ

- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ   នៅឯអាកាសយានដា្ឋន (មា
នវីដេអូ)

- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា "បេសកម្ម សន្តិភាព ២០១៣"

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖  ដេលីម៉ែល

 


Tags: Miracle escape car crash caught on camera California United State USA