CamNews

ជីវិតរស់នៅ 

នីតិវិធីថ្មីរបស់ចៅក្រម៖ ស្ត្រីម្នាក់អាចដាក់ពាក្យប្តឹង សុំលែងលះប្តីតាមរយៈ Facebook

អាម៉េរិក៖ តុលាការនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានសម្រេចឲ្យស្ត្រីម្នាក់ អាចដាក់ពាក្យប្តឹង សុំលែងលះប្តី របស់នាង ដែលតែងតែចូលចិត្តគេចវេស បានដោយការផ្ញើសារ តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។

វិធានការថ្មីនេះត្រូវបានធ្វើឡើងដោយចៅក្រម Matthew Cooper ។ ស្ត្រីជាដើមបណ្តឹងឈ្មោះ Ellanora Baidoo មាន តួនាទីជាគិលានុបដ្ឋាយិកា នៅតំបន់ Brooklyn ហើយនាងបានរៀបការ ជាមួយបុរសជាប្តីឈ្មោះ Victor Sena Blood-Dzraku តាំងពីឆ្នាំ២០០៩ ប៉ុន្តែទំនាក់ទំនង ពួកគេចាប់ផ្តើមប្រេះឆា នៅពេលដែលប្តី ភ្លេចពាក្យសន្យា ដែលថានឹងរៀបការឲ្យ បានត្រឹមត្រូវតាម ប្រពៃណីហ្គាណា ព្រោះអ្នកទាំងពីរ គឺជាជនជាតិហ្គាណា ។

តាមពាក្យបណ្តឹងគឺអ្នកស្រី Baidoo អះអាងថា តាំងពីឆ្នាំ២០១១ មកប្តីរបស់ខ្លួនទាក់ទង មកអ្នកស្រីតែតាមទូរស័ព្ទ និង Facebook ប៉ុណ្ណោះ ហើយក៏មិនដឹងអាសយដ្ឋាន ស្នាក់នៅចុងក្រោយរបស់គេដែរ ។ ចៅក្រម Cooper និយាយថា លោកនឹងទុកពេលពី ១-៣ សប្តាហ៍ដើម្បីឲ្យបុរសជាប្តី បានដឹងពីការដាក់ ពាក្យប្តឹងសុំលែងលះរបស់អ្នកស្រី Baidoo តាមរយៈ Facebook មុននឹងបន្តការសម្រេច ពីបណ្តឹងសុំលែងលះនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg