CamNews

ព័ត៌មានអន្តរជាតិ 

Hot news , ធ្លាក់យន្តហោះ Boeing 727 ផ្ទុះឆេះ សម្លាប់មនុស្សច្រើននាក់ នៅសល់ម្នាក់ ជីវិតថ្លៃកប់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកទំនិញ AeroSucre ដែលផ្ទុកអ្នកដំណើរ ៦នាក់ បានធ្លាក់ចុះ អំឡុង ពេលដែលធ្វើដំណើរពីទីក្រុង Puerto Carreno ទៅកាន់រដ្ឋធានី Bogota ប្រទេសកូឡុំប៊ី បើតាមសេច ក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា មានតែសហសេវិកម្នាក់តែប៉ុណ្ណោះ ដែលមានឱកាសនៅរស់មានជីវិត ក្រោយពីយន្តហោះជួបគ្រោះថ្នាក់ធ្លាក់ចុះ។ ជនរងគ្រោះដែលនៅមានឱកាសរស់រានម្នាក់នេះ ត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ San Juan de Dios Hospital ដើម្បីសង្គ្រោះបន្ទាន់ នេះបើយោងតាម ប្រភពពី AFP ។ យន្តហោះដឹកទំនិញធន់ Boeing 727 បានធ្លាក់ចុះនៅវេលាម៉ោង ៥ និង ២៣ នាទី (ម៉ោងក្នុងស្រុកប្រទេសកូឡុំប៊ី) ខណៈទីតាំងធ្លាក់មានរយៈចម្ងាយត្រឹមតែ ១០ម៉ាយតែប៉ុណ្ណោះ ពី អាកាសយានដ្ឋានអន្តរជាតិ German Olano Airport ។ សេចក្តីថ្លែងការណ៍ ពីអាជ្ញាធរអាកាសចរណ៍ ស៊ីវិលឲ្យដឹងថា យន្តហោះបានធ្លាក់ចុះ ក្រោយហោះឡើងបានត្រឹមតែ ៣នាទី ។ ព័ត៌មានលម្អិតស្តីពី មូលហេតុ នៃការធ្លាក់យន្តហោះលើកនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅទេ ពោល កំពុងតែធ្វើការ ស៊ើបអង្កេតនៅឡើយ ៕

                                                      *បញ្ជាក់ ៖ រូបភាពឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: US China Hong Kong Pentagon Int news Hot news