CamNews

កីឡា 

ហូឡង់ - អាឡឺម៉ង់ ៖ ថាមពលដ៏អស្ចារ្យ

ចាំបាច់ត្រូវតែយកឈ្នះ ប៉ុន្តែក្រុមជំរើសជាតិហូឡង់បានឆ្លងកាត់ការប្រកួត 90នាទីពោរ
ពេញដោយការលំបាក។

ក្នុងការប្រកួតដែលសំខាន់បំផុត ក្រុមកីឡាករអាឡឺម៉ង់បានបង្ហាញពីភាពអស្ចារ្យគួរឲ្យខ្លាចរបស់ពួក
គេម្តងទៀត។ កត្តានេះធ្វើឲ្យហូឡង់ត្រូវលេងទំរង់វាយសំរុកលឿន ចំណែកអាឡឺម៉ង់មានស្មារតីនឹង
នរដោយលេងទប់ និងវាយបកប្រកបដោយប្រសិទ្ធិភាព។ ប្រសិទ្ធិភាពត្រង់ថា នៅក្នុងតង់ទីមួយក្រុម
ជំរើសជាតិអាឡឺម៉ង់រកបានគ្រាប់បាល់ពីរគ្រាប់នាំមុខហូឡង់មុន នៅនាទីទី24 និង 38 ដោយកីឡាករ
Mario Gomez។

Gomez វីរបុរសរបស់ក្រុមជំរើសជាតិអាឡឺម៉ង់

ចូលតង់ទីពីរ ក្រុមកីឡាករអាវពណ៌ទឹកក្រូចបានបង្កើនការវាយសំរុកថែមទៀត តែរហូតដល់នាទី
ទី73 ទើបពួកគេរកបានគ្រាប់បាល់មួយគ្រាប់វិញ ដោយកីឡាករ Van Persie។ នៅសល់ប៉ុន្មាន
នាទីចុងក្រោយ វាមិនគ្រប់គ្រាន់សំរាប់ហូឡង់ក្នុងការយកស្មើអាឡឺម៉ង់បានឡើយ។ ចាញ់ការ
ប្រកួតផ្លូវដើរទៅមុខទៀតរបស់ហូឡង់គឺចង្អៀតបំផុត។ ផ្ទុយទៅវិញ 6ពិន្ទុក្នុងការយកឈ្នះលើ
ហូឡង់ និងពរទុយហ្គាល់ ក្រុមជំរើសជាតិអាឡឺម៉ង់បានបង្ហាញឲ្យឃើញថាមពលគួរឲ្យខ្លាចរបស់
ខ្លួន និងបានឈានជើងមួយជំហានចូលក្នុងវគ្គជំរុះ 1/8 ខាងមុខទៀត៕

Video Highlight Goals ហូឡង់ - អាឡឺម៉ង់

លទ្ធផល៖ ហូឡង់ - អាឡឺម៉ង់ (1-2)
រកបានគ្រាប់បាល់៖ Van Persie 73' - Gomez 24', 38'
កីឡាករចូលប្រកួត

ដោយ៖ ណាណូ
ប្រភព៖ 24h

 



Tags: Netherlands Germany euro 2012 sports