CamNews

ព័ត៌មានអន្តរជាតិ 

ល្បីពេញបណ្តា ទំព័រសារព័ត៌មាន ខណៈឪពុកម្តាយ ជួបជុំទារិកាភ្លោះវិញ ក្រោយធ្វើការជួញដូរ

ព័ត៌មានអន្តរជាតិ ៖ ទារិកាភ្លោះតូច ដែលទើបតែនឹងកើត រងការចោទប្រកាន់ថាបានលួចពី
សំណាក់គ្រូពេទ្យសម្ភព ក្នុងរឿងអាស្រូវជួញដូរទារក  នៅក្នុងភាគពាយព្យប្រទេសចិន ត្រូវ
បានរកអោយឃើញថា បានវិលមកជួបជុំឪពុកម្តាយគេវិញហើយ ចុងសប្តាហ៍កន្លងទៅនេះ


ខណៈពេលដែលមានការហ៊ុមព័ន្ធពីសំណាក់អ្នកសារព័ត៌មាន មន្រ្តីប៉ូលីសបានប្រគល់ទារិ
កាតូចទាំងពីរទៅអោយឪពុកម្តាយផ្ទាល់របស់គេវិញ នៅឯមន្ទីរពេទ្យ Fuping County Ho-
spital នៅក្នុងខេត្ត Shaanxi កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។  ឪពុកទារិកាភ្លោះទាំង
ពីរនាក់នេះឈ្មោះ​​   Qi  Kunfeng  ​បានបង្ហាញជាផ្ទាំងបដា​ ដោយមានការសរសេរនូវពាក្យ
ថ្លែងអំណរអរគុណ    ដល់ក្រុមមន្រ្តីប៉ូលីស  បន្ទាប់ពីបានរកឃើញទារិកាតូច ទាំងពីរនោះ
វិញ ស្របពេលដែលស្រ្តីជាម្តាយឈ្មោះ Wang Yanyan ក៏កំពុងតែយំខ្សឹកខ្សួល។


បុរសជាឪពុក  បានផ្តល់ជាកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ដល់ក្រុមការងារទីភ្នាក់ងារសារ
ព័ត៌មាន  CNN     កាលពីថ្ងៃច័ន្ទអោយដឹងថា  ៖  ទារិកាតូចទាំងពីររូប ពិតជាមិនអីនោះទេ
ខណៈពេលដែលគេទាំងពីរនាក់ពិតជាមានសុខភាពល្អ   ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹង
រស់នៅជួបជុំគ្នាតរៀងទៅ។

ជាការពិត បន្ទាប់ពីទទួលបានជាព័ត៌មានថា ក្រុមមន្រ្តីប៉ូលីសពិតជាបានរកឃើញកូនតូច
ទាំងពីរនាក់វិញនោះ ភរិយារបស់ខ្ញុំបាទពិតជារំភើបហួស ដោយមិនមានការនឹករលឹកក្នុង
ការទទួលទានបាយ ឬទឹកអីនោះទេ។

គួរបញ្ជាក់ផងដែរ ទារិកាភ្លោះតូចទាំងពីររូបនេះ ត្រូវបានគេចោទប្រកាន់ថាបានបំបែក និង
បានលក់ទៅឱ្យគ្រួសារចំនួនពីរ   ដោយគ្រូពេទ្យដែលមានឈ្មោះថាលោកគ្រូពេទ្យស្រីម្នាក់
ឈ្មោះ Zhang
Shuxia  ដែលជានាយករងនៃមន្ទីរសម្ភព  នៅក្នុងមន្ទីរពេទ្យសុខភាពមាតា
និងទារក
នៅក្នុងការថែទាំ
Maternal and Child Health Care Hospital នៅក្នុងស្រុក Fup-
ing ។


គួរររំឭកផងដែរថា  ករណីជួយដូរទារិកាតូចពីសំណាក់គ្រូពេទ្យសម្ភព ខាងលើនេះអាចធ្វើ
ទៅបាន បន្ទាប់ពីអ្នកគ្រូពេទ្យ Zhang  បានប្រាប់ដល់ឪពុកម្តាយទារិកាតូចទាំងពីរនោះថា
កូនតូចទាំងពីរមានបញ្ហាជម្ងឺយ៉ាងធ្ងន់ធ្ងរ ដោយនៅក្នុងនោះគាត់បានបញ្ចុះបញ្ជូលអោយ
អាណាព្យាបាលទាំងពីររូប       ធ្វើការបោះបង់ទារកចោល  ក្រោយពីសម្រាលពួកគេបាន
កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

-យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)
- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា "បេសកម្ម សន្តិភាព ២០១៣"
- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
- គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មាន
វីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖​ CNN


Tags: China trafficking babies reunited china Qi Kunfeng Wang Yanyan