CamNews

សុខភាព 

វិធីងាយៗសំរាប់បុរសនៅមានវ័យក្មេងបានយូរ

ហេតុអ្វីបានជាមានអ្នកខ្លះអាយុ ៥០ ឆ្នាំទៅហើយ ប៉ុន្តែមើលទៅដូចទើបតែអាយុបាន
៣០ឆ្នាំ? តើពួកគេមានអាថ៌កំបាំងអ្វី? តាមពិតទៅប្រសិនបើបុរសៗចង់អោយខ្លួនអាច
រក្សាវ័យនៅក្មេងបានយូរ គឺគ្រាន់តែយកចិត្តទុកដាក់ទៅលើទំលាប់ងាយៗមួយចំនួន
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នោះបំណងប្រាថ្នារបស់ពូកគេនឹងក្លាយជាការពិតជាក់ជា
មិនខាននោះឡើយ។

ឧស្សាហ៍កោពុកមាត់ជារឿយៗអាចជួយអោយពួកគេនៅក្មេងជាងវ័យបាន ៥ឆ្នាំ

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Northumbria ក្នុងប្រទេសអង់គ្លេសអោយដឹងថាបុរស
ដែលឧស្សាហ៍កោពុកមាត់ជារឿយៗគឺអាចជួយអោយពួកគេមើលទៅនៅក្មេងជាងវ័យបាន ៥ឆ្នាំ
ធៀបជាមួយអ្នកដែលមិនរវីរវល់កោពុកមាត់។ ការកោពុកមាត់ជារឿយៗនឹងជួយអោយមានការ
ភ្ញោចសារធាតុ collagen នៅលើស្បែកមុខ ដែលនោះហើយគឺជួយធ្វើអោយស្បែកមើលទៅមាន
ភាពភ្លឺរលោងជាងមុន។

ទទួលទានតិចនឹងជួយអោយការចងចាំបានល្អជាង

តាមការស្រាវជា្រវរបស់អ្នកស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់ បានអោយដឹងថានៅពេលដែលបុរស
ធ្វើការកំណត់នូវបរិមាណការទទួលអាហាររបស់ពូកគេ នោះនឹងជួយអោយពួកគេអាចកាត់បន្ថយ
បាននូវកំរិតផ្ទុកជំងឺហើមរលាក ដែលជាមួលហេតុធ្វើអោយមានការធ្លាក់ចុះផ្នែកសម្ឈជញ្ញៈ។ ក្រុម
អ្នកស្រាវជ្រាវបានផ្តល់ជាអនុសាសន៍ថា ជារៀងរាល់ថ្ងៃគួរតែកាត់បន្ថយចំនួន ៣០% នៃថាមពល
ចូលទៅក្នុងសារពាង្គកាយ, ដូចជាកន្លងមកឧទាហរណ៍ថាលោកអ្នកទទួលទានចំនួន ២៥០០ kcal
ជារៀងរាល់ថ្ងៃ ពេលនេះគួរតែកាត់បន្ថយចំនួន ៧៥០ kcal គឺសមស្របបំផុត។

គេងលក់ស្រួលធ្វើអោយផ្ទៃមុខស្រស់ស្រាយ

គេងមិនគ្រប់គ្រាន់ យូរៗទៅនឹងធ្វើអោយផ្ទៃមុខមើលទៅកាន់តែចាស់ជាងមុន ព្រោះនៅពេលគេង
កែវភ្នែកនឹងធ្វើចលនាលឿន ធ្វើអោយផ្នែកផ្សេងៗនៅលើរង្វង់ភ្នែកត្រូវបានហ្វឹកហាត់ អាស្រ័យដូច
នេះប្រសិនបើគេងមិនគ្រប់គ្រាន់ទេ នោះសាច់ដុំភ្នែកនឹងត្រូវស្វិតដែលបន្សល់ទុកនូវស្នាមរង្វង់នៅ
លើរង្វង់ភ្នែក។

Giúp nam giới trẻ lâu

ហាត់កីឡានឹងធ្វើអោយក្មេងជាងវ័យ ១០ ឆ្នាំ

ក្នុងមួយសប្តាហ៍ហាត់ប្រាណអោយបានបីម៉ោងជាមួយនឹងការបញ្ចេញកំលាំងខ្លាំងៗ នឹងជួយ
អោយលោកអ្នកក្មេងជាងវ័យបានរហូតដល់ ១០ ឆ្នាំ។

អនាម័យមាត់ ធ្មេញបានល្អជួយអោយខួរក្បាលដំណើរការបានរស់រវើកជាង

អ្នកដែលមានជំងឺខាងផ្នែកមាត់ ធ្មេញនោះកំរិតវៃឆ្លាតរបស់ពួកគេមានកំរិតទាបជាងធៀបជាមួយ
អ្នកដែលមានសុខភាពរឹងមាំ, អ្នកដែលជួបប្រទះនឹងបញ្ហាទាំងអស់នេះនឹងឆ្ពោះទៅរកស្ថានភាព
ហើមរលាកនៃសារពាង្គកាយកាន់តែមានភាពធ្ងន់ធ្ងរទៅជាហេតុធ្វើអោយខួរក្បាលទទួលរងផល
ប៉ះពាល់។ ដូច្នេះការធ្វើអនាម័យមាត់ធ្មេញបានល្អជាប្រចាំនឹងជួយអោយខួរក្បាលមានដំណើរការ
បានយ៉ាងរស់រវើក។

ចង្វាក់បេះដូងលោតយឺត អាយុកាលកាន់តែវែង

បើចង់រក្សាបានវ័យនៅក្មេងគឺត្រូវតែមានបេះដូងមួយដែលមានសុខភាពល្អរឹងមាំ ចរន្តឈាមធ្វើ
ចលនាយឺតប៉ុន្តែមានប្រសិទ្ធិភាព។ អាយុកាលជាមធ្យមរបស់មនុស្សគឺមានទាំងអស់ប្រហែលជា
៣ ពាន់លានដងនៃចង្វាក់បេះដូងដែលត្រូវលោត។ ដូច្នេះធ្វើអោយចង្វាក់បេះដូងលោតយឺតគឺនឹង
ធ្វើអោយមានអាយុកាន់តែវែងផងដែរ។

ការធ្វើអោយមានសម្រើបផ្លូវភេទ

នៅពេលដែលមានសម្រើបផ្លូវភេទ ប្រដាប់ភេទនឹងរីកមាឌហើយរឹង។ បើតាមការស្រាវជ្រាវមួយ
នាពេលថ្មីៗចុះផ្សាយនៅលើទស្សនាវដ្តីវិជ្ជសាស្រ្តអាមេរិកបានអោយដឹងថា បណ្តាបុរសដែលប្រ
ព្រឹត្តសកម្មភាពផ្លូវភេទ ១ ដងចុះក្រោមក្នុងមួយសប្តាហ៍នោះកំរិតនៃការកើតមានឡើងនៃបាតុភូត
ED( ការស្ពឹក រឺមិនមានចំណង់) នឹងមានការកើនឡើងចំនួន ២ ដង ខណៈពេលដែលបុរសដែល
ប្រព្រឹត្តសកម្មភាពផ្លូវភេទលើសពី ៣ ដងឡើងទៅក្នុងមួយសប្តាហ៍នោះការកើតមានឡើងនៃបាតុ
ភូត ED នឹងថយចុះចំនួន ៤ ដង។

ការធាត់ពេកនឹងធ្វើអោយមានវ័យចាស់ជាង ១០ឆ្នាំ

BMI ដែលប្រសើរបំផុតគួរតែស្ថិតនៅចន្លោះពី ២០ ទៅ ២៥ ហើយប្រសិនបើលើសពីនេះ នោះនឹង
ធ្វើអោយបរិមាណ testosterone របស់បុរសមានការថយចុះដែលហាក់ដូចជាមានអាយុចាស់ជាង
វ័យចំនួន ១០ ឆ្នាំយ៉ាងដូច្នោះដែរ។ គេងគ្រប់គ្រាន់គឺមិនតិចជាង ៧ ម៉ោង និងមិនលើស ៨ ម៉ោង
ក្នុងមួយថ្ងៃនឹងធ្វើអោយអាយុរបស់យើងកាន់តែវែង។

រៀងរាល់ថ្ងៃបើគេងតិចជាង ៧ ម៉ោងនោះកំរិតនៃការឆាប់ស្លាប់របស់បុរសនឹងមានការកើនឡើង
ចំនួន ២៦% ប៉ុន្តែបើគេងលើសពី ៨ ម៉ោងវិញនោះ នោះកំរិតនៃការឆាប់ស្លាប់នឹងមានការកើន
ឡើងចំនួន ២៤% ។

វីតាមីន A ជួយការពារមិនអោយជ្រួញនៅរង្វង់ភ្នែក

អាយុកាន់តែច្រើននោះដំណើររត់នៃចរន្តឈាមនៅក្នុងកោសិការក៏កាន់តែមានភាពយឺតយ៉ាវជាង
ផងដែរ ស្បែកនឹងខ្វះសារធាតុ collagen ។ ប្រការនេះនឹងធ្វើអោយស្បែកមានកំរាស់កាន់តែស្តើង
ហើយកំរាស់ស្បែកនៅបរិវេណរង្វង់ភ្នែកគឺមានកំរាស់ត្រឹមតែ ០,០២ មីលីម៉ែត្រប៉ុណ្ណោះដែលងាយ
ធ្វើអោយវឆាប់ជ្រួញបំផុត។ តាមការស្រាវជ្រាវថ្មីៗកន្លងមកនេះបង្ហាញអោយឃើញថាវីតាមីន A
មានសមត្ថភាពបង្កើតឡើងនូវសារធាតុ collgen ដែលមានសមត្ថភាពប្រឆាំងនឹងភាពជ្រួញបាន
យ៉ាងមានប្រសិទ្ធិភាព។

អ្នកធ្វើស្រែចំការនឹងរស់នៅបានយូរជាង

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago ក្នុងប្រទេសអាមេរិកអោយដឹងថា បរិមាណ
ប្រជាជនដែលជាកសិករអាចរស់នៅបានរហូតដល់អាយុ ១០០ ឆ្នាំគឺមានកំរិតខ្ពស់ជាងពីរដង
ធៀបជាមួយអ្នកទីក្រុង។

អ្នកដែលលេងកីឡាវាយកូនហ្គោល មានអាត្រាមរណៈកាន់តែទាប

បើធៀបជាមួយមនុស្សដែលមានវ័យប្រហែលគ្នាតែមិនបានចូលរួមក្នុងសកម្មភាពកីឡាវាយកូន
ហ្គោលគឺមានចំនួន ៤០%។ មូលហេតុគឺដោយសារតែអ្នកដែលបានលេងកីឡានោះគឺមានពេល
ចូលរួមនៅក្នុងសកម្មភាពទាំងឡាយនៅពិភពខាងក្រៅ,បង្កើនទំនាក់ទំនងសង្គម កាត់បន្ថយបាន
នូវសម្ពាធក្នុងជីវិតរស់នៅ អាស្រ័យដូច្នោះហើយនឹងធ្វើអោយបង្កើនអាយុបានរហូតដល់ ៥ឆ្នាំ។

ទទួលទានបន្លែច្រើន ,សាច់សុទ្ធនឹងជួយចំរើនសាចដុំ

នៅពេលដែលសាច់ដុំរីកចំរើន បុរសៗមើលទៅគឺក្មេងជាងវ័យ។ ទទួលទានបន្លែ bina ច្រើននឹង
ជួយជំរុញអោយមានការប្រមូលផ្តុំសារធាតុប្រូតេអ៊ីនដែលមានអត្ថប្រយោជន៍ដល់ភាពរីកចំរើន
នៃសាច់ដុំ ក្រៅពីនោះការទទួលទានបន្លែច្រើនថែមទាំងជួយអោយចៀសផុតពីជំងឺពុកឆ្អឹងទៀត
ផងដែរ។

កាត់សក់អោយមានរបៀបរៀបរយមើលទៅគឺនៅក្មេងជាងវ័យ

នៅពេលដែលបុរសៗឈានដល់វ័យកណ្តាល នោះបញ្ហាជ្រុះសក់នឹងកាន់តែបង្ហាញឡើងយ៉ាង
ច្បាស់។ នៅក្នុងដំណាក់កាលនេះ សក់ដែលកាត់នៅខ្លីនឹងជួយអោយមើលទៅឃើញមានសក់
ក្រាស់និងច្រើនជាងមុន រីឯបុគ្គលនោះផ្ទាល់មើលទៅក៏មានវ័យក្មេងជាងមុនដែរ ហើយប្រសិន
បើទុកសក់វែងវិញនឹងងាយមើលឃើញស្បែកក្បាលណាស់៕

                                                                                                     ប្រភព៖ MM
                                                                                                     ដោយ៖ រដ្ឋា


Tags: healthbeautylife stylehealthyhandsome