CamNews

ព័ត៌មានអន្តរជាតិ 

សព្វាវុធ ទំនើប ក្នុងនោះ មានកាំភ្លើង ៣៤,៣៥០ ដើម នឹងត្រូវបំផ្លាញចោល នៅការិយាល័យ អាវុធយុទ្ធភ័ណ្ឌប៉ូលីស

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា បើយោងតាមការដកស្រង់ សម្រង់អត្ថបទសារព័ត៌មានរូបភាព ពី ទំព័រស៊ិនហួរ អោយដឹងថា កាំភ្លើង មានចំនួន   ដល់ទៅ  ៣៤,៣៥០ ដើម នៅថ្ងៃអង្គារនេះ នឹងត្រូវបំ ផ្លាញចោល កណ្តាលទីក្រុង បាងកក របស់  ប្រទេសថៃ​  ក្រោម អធិបតីភាព ប្រធាននគរបាលជាតិ នាយឧត្តមសេនីយ៍ Watcharapol Prasarnrajkit

សេចក្តីរាយការណ៍ ដដែល   បន្តអោយ ដឹងថា  ការ វាយប្រហារ  បណ្តាសព្វាវុធ ដ៏ច្រើើនលើលលប់ លើកនេះ នឹងត្រូវបំផ្លាញចោល នៅឯ ការិយាល័យ   អាវុធយុទ្ធភ័ណ្ឌប៉ូលីស  ក្រុង បាងកក ។ យ៉ាង ណាមិញ ប្រភពដដែល បន្តអោយ  ដឹងថា បណ្តាសព្វាវុធ   ដ៏ច្រើន ទាំងនេះ​ រួមមានកាំភ្លើងដល់ទៅ ៣៤,៣៥០ ដើម ត្រូវបាន  រឹបអូស ជាបន្តបន្ទាប់   ក្រោយ ពី មានការផ្គាប់បញ្ជា ពីតុលាការ អំឡុងឆ្នាំ ២០០០ និង ២០១៣ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM