ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ប៉ុន្មានម៉ោង មុននេះ បន្តិច បានចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា នៅឯ រដ្ឋ Florida សហរដ្ឋអាមេរិក ឯណោះ ករណី ហ្វូងត្រីបាឡែន ហែលមក ជាប់កឿង នឹងផ្តុំទឹករាក់ បានបណ្តាល អោយត្រី បាឡែន ១០ ក្បាល ស្លាប់បាត់បង់ជីវិត ។
ប្រភពសារព័ត៌មាន ដដែល បន្ថែមថា ករណីកម្រ ខាងលើនេះ បានកើតឡើងនៅឯ ឧទ្យានជាតិ Florida 's Everglades National Park ។ ចំពោះករណី ដែលបានកើត មានឡើង មួយនេះ បានធ្វើអោយ ក្រុម អ្នកចុះជួយ សង្គ្រោះ មានបញ្ហា ប្រឈម លំបាក ក៏ដូចជា ប្រកួតប្រជែង ជាខ្លាំង ក្នុងការចុះ ធ្វើបទ អន្តរា គមន៍ ជួយហ្វូង ត្រីបាឡែន ទាំងនោះ ។
លោក Blair Mase ជាប្រធានរដ្ឋបាល តំណាងអោយ National Oceanic and Atmospheric Administra -tion (NOAA) បានអះអាង អោយដឹងថា ហ្វូងត្រី បាឡែន ដល់ទៅ ៤៦ ក្បាល បានហែល មកជាប់កឿង នៅតំបន់ទឹករាក់ មួយនេះ មានជម្រៅទឹក មិនខ្ពស់ជាង ៣ ម៉ែត្រ ផងនោះ។ បន្ថែមពីលើនេះ បើយោង តាមសម្តី អ្នកនាំពាក្យ អោយឧទ្យានជាតិ មួយនេះ បន្តនិយាយថា ភ្លាមៗនោះ គេក៏បានចេញ បទអន្តរា គមន៍ ក្នុងការចុះជួយសង្គ្រោះ ពីសំណាក់ បុគ្គលិក សត្វព្រៃ ដោយប្រើប្រាស់ទូក ទៅលួងលោម និង កៀងគរ ពួកវា អោយហែល ចូលទៅក្នុងតំបន់ ទឹកជ្រៅវិញ ។
លោក Mase បន្តគូសបញ្ជាក់អោយដឹងថា ជាទូទៅ ពូជត្រីបាឡែន ប្រភេទនេះ ចូលចិត្ត ធ្វើដំណើរ ក៏ដូច ជា ហែលជាហ្វូង ខណៈពេលដែលជារឿយៗ ហ្វូងត្រី ប្រភេទនេះ បានហែល មកជាប់កឿង តំបន់ទឹក រាក់ នៅតាមតំបន់ មួយចំនួន ដូច្នេះ អ្វីដែលជាបញ្ហាប្រឈម នោះគឺ ការចេញ ប្រតិបត្តិការ ក្នុងការ ចុះ ជួយសង្គ្រោះ ពួកវា មិនថា នៅទីណានោះទេ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ