ក្មេងស្រីសញ្ជាតិអូស្រ្តាលី អាយុ៥ឆ្នាំម្នាក់ រកប្រាក់បានចំនួន១០០,០០០អឺរ៉ូ ពីការគូរ
គំនូរ ត្រូវបានគេស្គាល់ថា ជាវិចិត្រករដ៏ប៉ិនប្រសប់ហើយក្មេងបំផុតលើពិភពលោក។
ក្មេងស្រីតូច AelitaAndre ចាប់ផ្តើមគូរគំនូរតាំងពីនាងមានអាយុ២ឆ្នាំ ហើយគំនូររបស់
នាងបានដាក់លក់នៅក្នុងប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិច។ គំនូរដែលមាន
តំលៃទាបបំផុតរបស់នាង គឺតំលៃ៣,០០០អឺរ៉ូ ក្នុងគំនូរមួយផ្ទាំង ហើយប្រាក់ដែល
បានមកពីការលក់គំនូរ គឺទុកក្នុងបេឡាមួយរបស់នាង។ ម្តាយរបស់នាង Nikka
និយាយថា កូនស្រីរបស់គាត់មានការប៉ិនប្រសប់ក្នុងការគូរគំនូរ ហើយគាត់បាន
បញ្ជូននាងទៅក្នុងសាលាវិចត្រសិល្បៈមួយ។ ការគូរគំនូររបស់នាងគឺ នាងចំណាយ
ពេលប្រហែលជា១ម៉ោងទៅ១ម៉ោងកន្លះ ហើយនាងដើរចេញទៅក្រៅ បន្ទាប់មកនាង
ត្រឡប់មកវិញដើម្បីបញ្ចប់ការងាររបស់នាង។
ដោយៈ វណ្ណៈ
ប្រភពៈ news.sky