កាណាដា៖ ការសម្ដែង ឬហ្វឹកហាត់លែងឧបករណ៍តន្ត្រី វាជារឿងមួយមានការលំបាក
ណាស់។ បើសិនជាអ្នកហ្វឹកហាត់មានទេពកោសល្យនោះ គឺយ៉ាងហោចណាស់ក៏ត្រូវចំ
ណាយពេលពី ២- ៣ ឆ្នាំដែរ។ ប៉ុន្ដែនៅប្រទេសកាណាដា ឯណោះវិញ ក្មេងត្រឹមអាយុ ៧
ឆ្នាំសោះអាចវាយស្គតន្ដ្រីបានយ៉ាងល្អ ដែលក្លាយទៅជាលក្ខណៈអាជីពទៅហើយ។
Jaxon Smith មានវ័យ ៧ ឆ្នាំ កើតក្នុងរដ្ឋ Calgary ប្រទេសកាណាដា។ បើតាមការអោយដឹង
ពី NBC បានអោយដឹងថា កុមារ Jaxon ត្រូវបានគេអញ្ជើញទៅកាន់ក្រុង New York សហរដ្ឋ
អាមេរិក កាលពីថ្មីៗនេះ។ ពោលគឺ ដើម្បីធ្វើការចូលរួមសម្ដែងវាយស្គតន្ដ្រី ដ៏ប៉ិនប្រសប់របស់
ខ្លួន ក្នុងកម្មវិធី American Show ។ NBC បានបន្ដទៀតថា ពួកយើងអាចស្គាល់ Jaxon បាន គឺ
តាមរយៈគេហទំព័រ Tou Tube ខណៈដែលកុមារតែមានវត្តមានការប្រគុំតន្ដ្រីក្នុងកម្មវីធី Foo
Fighters song ក្នុងស្រុកកំណើតរបស់គេ។
កុមារ Jaxon Smith បាននិយាយថា ខ្ងុំពិតជាសប្បាយចិត្តរីករាយយ៉ាងខ្លាំង ដែលបានកម្ម
វិធីនេះ អញ្ជើញខ្ងុំមកដល់ New York ។ Smith បានបន្ដថា ខ្ងុំហាក់បីដូចជាចូលចិត្តស្ដាប់
តន្ដ្រីជាពិសេស គឺសម្លេងស្គតាំងពីខ្ងុំមានអាយុ ២ ឆ្នាំម្លេះ។ ឪពុករបស់ Smith បាននិយាយ
ថាគាត់បាននាំកូនគាត់ទៅសាលាភ្លេងមួយ តាំងពីគេមានអាយុ ៤ ឆ្នាំម្លេះ។ គេពិតជាមាន
ទេពកោសល្យក្នុងការវាយស្គណាស់។ ប៉ារបស់ Smith បានបញ្ចាក់ចុងក្រោយ។ ហើយនេះ
ជាវីដេក្លីបដែលបង្ហាញពីការវាយស្គរបស់ Smith សូមចុចដើម្បីមើល៕
ដោយ៖ សារិន
ប្រភព៖ dailymail