CamNews

ព័ត៌មានអន្តរជាតិ 

ពីស្រ្តី​បម្រើផ្លូវភេទ មកក្លាយជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែនៅតែព្រួយបារម្ភ

(​ហ្ស៊ីមបាវ៉េ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ហ្ស៊ីមបាវ៉េ លោកស្រី Kampamba Mulenga បានអំពាវនាវ​ឱ្យប្រជាជន​ហ្ស៊ីមបាវ៉េ ទាំងអស់​បំភ្លេចចោល​អតីតកាល របស់លោកស្រី​ដែលធ្លាប់​ប្រកបមុខរបរ​ជាស្រ្ដីបម្រើ​ផ្លូវភេទ។ ការអំពាវនាវនេះធ្វើឡើង​បន្ទាប់ពី​អតីតកាល​ដ៏ជូរចត់​របស់រដ្ឋមន្ត្រី​ព័ត៌មានរូបនេះ​ត្រូវបាន គេលើកយក​មកធ្វើជាប្រធានបទ​ជជែកវែកញែក​យ៉ាង​ផុលផុសក្នុងសង្គម នៃប្រទេសអាហ្វ្រិក​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាននីហ្សេរីយ៉ា Dialy Post ដែលត្រូវបានដកស្រង់នៅ​ព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

​ថ្លែងនៅ​ក្នុងសុន្ទរកថា​មួយ លោកស្រី Kampamba Mulenga បាននិយាយថា លោកស្រីគួរតែ​ត្រូវបានគេវិច្ឆ័យ​ពីបច្ចុប្បន្ន និងអនាគត​ត្បិតបច្ចុប្បន្នលោកស្រី​ជាមនុស្សផ្សេង​ម្នាក់ទៀត។​ លោកស្រី ​Mulenga បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជា​មានអារម្មណ៍​ឈឺចាប់ និងសោកស្ដាយ​ជាទីបំផុត​​ដែលប្រជាជន​ហ្ស៊ីមបាវ៉េ​មួយចំនួន​ នៅតែគាស់​កកាយ​រឿងអតីតកាល​របស់ខ្ញុំ កាលនៅជា​ស្ត្រីបម្រើ​ផ្លូវភេទ (...) ខ្ញុំបានផ្លាស់​ប្ដូរមុខរបរ និងក្លាយជា​មនុស្ស​ម្នាក់ផ្សេងទៀត ដែលគួរ​តែត្រូវបាន​សង្គមស្វាគមន៍​និងទទួល​ស្គាល់»

គួរបញ្ជាក់ថា កាលនៅមិនទាន់ក្លាយជារដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោកស្រី Kampamba Mulenga ត្រូវបានគេ​ស្គាល់ថាជាស្ត្រី​ប្រកបរបរ​បម្រើផ្លូវភេទម្នាក់ នៅក្នុងខេត្ត Copperbelt នៃប្រទេសហ្ស៊ីមបាវ៉េ ប៉ុន្តែដោយសារតែរងភាពអយុត្តិធម៌ និងចង់កែប្រែការរើសអើង ទើបធ្វើឲ្យលោកស្រីជំរុញទឹកចិត្តខ្លួនឯង រហូតដល់បានបោះជំហានដើរចូលឆាក​នយោបាយ​យ៉ាងជោគជ័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Obama Int news Hot news Donald Trump