CamNews

ព័ត៌មានអន្តរជាតិ 

សព ១០ នាក់ និង ប្រអប់ខ្មៅ យន្តហោះ បាត់ការទាក់ទង រកឃើញហើយ "អកុសល ស្លាប់គ្មានសល់ម្នាក់"

ព័ត៌មានអន្តរជាតិ ៖  ក្រុមអ្នកជួយសង្គ្រោះ​  នៅ  ថ្ងៃ   អង្គារ ទី០៦ ខែ តុលា ម្សិលមិញនេះ បានរក ឃើញហើយនូវសាកសព មនុស្សទាំង ១០នាក់ និងប្រអប់ខ្មៅ នៅក្នុងយន្តហោះ ធន់តូចមួយគ្រឿង របស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់នៅលើភ្នំ  នា  តំបន់ភាគខាងកើតប្រទេស ឥណ្ឌូនេស៊ី កាលពី ៤ថ្ងៃ កន្លងទៅនេះ។ នេះបើតាមព័ត៌មាន Reuters ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។


ប្រធានភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះឥណ្ឌូនេស៊ី   លោក Henry Bambang Soelistyo បានឲ្យ ដឹងថា សាក  សពសហសេវិក   ៣នាក់ និង   អ្នកធ្វើដំណើរ ៧នាក់ ជិះនៅលើយន្តហោះធ្វើ ដំណើរ ឆ្ពោះទៅកាន់អាកាសយាន្តដ្ឋាន  Hasanuddin ក្នុងទីក្រុង Makassar ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅបូជា នៅជិតមន្ទីរពេទ្យមួយកន្លែង  ក្នុងនោះសាកសពអ្នកធ្វើដំណើរ ៣នាក់ជាកុមារ។

គួររំលឹកថា យន្តហោះដឹកអ្នកដំណើរ  ក្នុង   ស្រុក ប្រភេទ DHC-6 Twin Otter បានដាច់ទំនាក់ទំនង ១១នាទីក្រោយ  ពីការហោះ   ឡើងចេញពីតំបន់   Masamba ខេត្ត South Sulawesi ឆ្ពោះទៅកាន់ទី ក្រុង Makassar កាលពីថ្ងៃ សុក្រ សប្តាហ៍កន្លងទៅនេះ៕

- អាន ៖ ក្តៅៗ ៖ យន្តហោះ ដឹកអ្នកដំណើរ មួយគ្រឿង បាត់ការទាក់ទង បាត់ទៅហើយ


ប្រភព ៖ Reuters


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501