CamNews

ទូរស័ព្ទ 

Galaxy A5 2017 នឹងបង្ហាញខ្លួននៅខែក្រោយ មាន៤ពណ៌សម្រាប់ជ្រើសរើស

Galaxy A5 2017 គឺជាម៉ូដែលស្មាតហ្វូនលំដាប់មធ្យម ដែលត្រូវបានគេទន្ទឹងរង់ ហើយពេលនេះ 
មានព័ត៌មានមួយទៀតដែលកាន់តែធ្វើឱ្យលោកអ្នកចូលចិត្ត Galaxy A5 2017 ។

ប្រភពព័ត៌មានពី Sammobile បានឱ្យដឹងថា Galaxy A5 2017 នឹងមាន៤ពណ៌សម្រាប់ជ្រើសរើស 
គឺរួមមានពណ៌ខ្មៅ ខៀវ ពណ៌មាស និងពណ៌ផ្កាឈូក។ គេជឿថា Galaxy A5 2017 នឹងមានពណ៌
ប្រហាក់ប្រហែលនឹងពណ៌របស់ Galaxy Note 7 ។

ក្នុងពេលកន្លងមក Galaxy A5 2017 បានបែកធ្លាយព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីនរួមមាន អេក្រង់ 
Full HD Super AMOLED, ប្រូសេសឺរ Exynos 7880, RAM 3 GB, ROM 32 GB រួមនឹងកាមេរ៉ា
ក្រោយ 13 MP និងថ្មដែលមានថាមពល 3.000 mAh។

ប្រភពព័ត៌មានបន្តថា Galaxy A5 2017 នឹងត្រូវបានបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខ។


ប្រែសម្រួល ៖ តារា
ប្រភព ៖ Sammobile