CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឧបករណ៍កូនកាត់ រវាងផ្កាយរណប និង UAV របស់បារាំង នឹងមានមុខងារច្រើន

បារាំងទើបបានប្រកាសអំពីគម្រោងបង្កើត StratoBus ជាឧបករណ៍ស៊ើបការណ៍ កូនកាត់ រវាង
ផ្កាយរណប និង UAV (យន្ដហោះគ្មានមនុស្សបើក) ដែលនឹងធ្វើសកម្មភាពនៅក្នុងស្រទាប់អាកាស
ជាន់កណ្ដាល។


នៅពេលដែលបណ្ដាប្រភេទយន្ដហោះស៊ើបការណ៍គ្មានមនុស្សបើក (UAV)   កាន់តែមានច្រើន
ឡើងៗ នៅលើអាកាស ទន្ទឹមនឹងគម្រោងនានា ដែលមានបំណងបង្ហោះកំពូលផ្កាយរណប ទៅ
គន្លងគោចរ ការបង្ហាញខ្លួននៃឧបករណ៍ក្លាយ រវាង UAV និងផ្កាយរណប នៅលើអាកាស បច្ចុប្បន្ន គឺនៅសល់តែបញ្ហាពេលវេលាប៉ុណ្ណោះ។

StratoBus ជាគម្រោងថ្មីមួយ របស់បារាំង មានរូបរាងដូចទៅនឹងបាឡុងហោះ និងមានប្រវែងស្មើ
នឹងទីលានបាល់ទាត់ និងទទឹង ២៣ម៉ែត្រ ចំណែកសម្បករបស់វា ត្រូវបានបង្កើត​ឡើងអំពីសរសៃ
carbon ។

ដោយមិនចាំបាច់ប្រើកាំជ្រួចដើម្បីបាញ់បង្ហោះ StratoBus អាចហោះឡើងដូចបាឡុងហោះ និង
អណ្ដែតនៅលើកម្ពស់ ២០០០០ម៉ែត្រ។ ក្នុងកម្ពស់បែបនេះ ក្រុមអ្នកងភិវឌ្ឍ ថ្លែងថា ជាទីតាំងល្អ
ដើម្បីប្រតិបត្តិការ ទៅលើគោលដៅផ្សេងៗ ដូចជា ស៊ើបការណ៍ គ្រប់គ្រងសន្ដិសុខព្រំដែន ទូរគម
នាគម ។ល។

ដោយសារតែត្រូវបានរក្សានៅលើកម្ពស់មិនឆ្ងាយពីផែនដី ដូច្នេះ StratoBus អាចថតយករូបភាព
យ៉ាងច្បាស់ និងរក្សាប្រព័ន្ធសញ្ញាព័ត៌មានបានល្អជាងឧបករណ៍ផ្សេងៗ ដូចជា កែលំអសមត្ថភាព
នៃប្រព័ន្ធ GSM ក្នុងពេលមមាញឹកជាដើម។

StratoBus មានថាមពលគ្រប់គ្រាន់ សម្រាប់បំពេញបេសកកម្មយូរឆ្នាំ ដោយសារតែអាយុកាល
របស់វា ឡើងដល់ ៥ឆ្នាំ។ StratoBus ត្រូវបានបំពាក់នូវប្រព័ន្ធថាមពលព្រះអាទិត្យ ទំនើបបំផុត ដើម្បីទាញយកថាមពលព្រះអាទិត្យបានល្អ។

StratoBus គឺជាគម្រោងដែលដឹកនាំដោយក្រុមហ៊ុន Thales Alenia Space សហការណ៍ជាមួយ
ក្រុមហ៊ុន Airbus Defence & Space, Zodiac Marine និងក្រុមហ៊ុន CEA-Liten ។

យោងតាមទំព័រ Wired គំរូដំបូងរបស់ StratoBus នឹងត្រៀមខ្លួនជាស្រេចសម្រាប់ការហោះហើរ
ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

 

ដោយ ៖ តារា
ប្រភព ៖ KH/Wired