CamNews

តារា 

បងប្រុស Mario តែងខ្លួនសង្ហាក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់ប្អូន ឡូយជាង Mario ដាច់ បើម៉ាក់វិញរឹតតែស្ទាវ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានទាំងឈ្មោះល្បីនិងព្រមទាំងរូបសង្ហា ហើយបើនិយាយអំពីសម្លេងច្រៀងវិញក៏មិនអន់ ថែមទាំងបន្តរៀនរហូតដល់ថ្នាក់អនុបណ្ឌិតទៀត ហើយជាសុភាពបុរសថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងថៃលំដាប់ជួរមុខ លោក Mario Maurer បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិភាគនយោបាយ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៧ ​។ ហើយអ្វីដែលកាន់តែពិសេសសម្រាប់រូបលោកគឺមានវត្តមានមនុស្សពិសេសបីនាក់បានចូលរួមត្រេកអរជាមួយនិងរូបលោក គឺអ្នកម្តាយជាទីស្នេហាតុបតែងខ្លួនជានិស្សិតនឹងគេដែរ មើលទៅឡើងស្ទាវ រីឯបងប្រុសបង្កើតវិញកាន់តែសង្ហាជាង លោក Mario Maurer​ ទៅទៀត រីឯមនុស្សសំខាន់ចុងក្រោយគឺនាង  JunJera Junpitakchai ដែលជាមិត្តស្រី ក៏តុបតែងខ្លួនឲ្យសាកសមនឹងកត្តិយសសង្សារ ដោយកាន់ផ្កាមួយបាច់ធំសម្រាប់លោកផងដែរ ។ 

ដោយសារតែវត្តមានមនុស្សសំខាន់ទាំងបីនាក់នេះហើយបានធ្វើឲ្យតួឯកប្រុសក្នុងរឿង "Take me home" មួយដួងនេះមានទឹកចិត្តនិងសប្បាយរីករាយយ៉ាងខ្លាំង និងញញឹមបិទមាត់មិនជិតសោះ ៕

-ចុចអាន ៖ Mario ជាមួយនិងមិត្តស្រីលើកនេះ លេងមិនធម្មតាទេ !








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai