កំសាន្ត ៖ គូស្នេហ៍ ៣គូ ដែលមិនធ្លាប់សារភាពថា ជាគូស្នេហ៍នឹងគ្នា នៅចំពោះមុខមហាជន បើទោះបីជាលេចធ្លាយរូបថត និងសារព័ត៌មានជាច្រើនបានចុះផ្សាយពាក្យចចាមអារាមជាច្រើនរបស់អ្នកទាំងបីគូនេះក៏ដោយ ។
ចង់ដឹងអ្នកទាំង ៦ ដួងនោះគឺមានតារាសម្តែងរូបណាខ្លះ ធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។
១. លោក Nadech Kugimiya និងនាង Yaya Urassaya
២. លោក Weir Sukollawat និងស្រីស្រស់ Bella Ranee
ទាក់ទងគ្នាអស់រយៈពេលជាងប្រាំឆ្នាំ ហើយត្រូវធ្វើការជាមួយគ្នាច្រើនដង ព្រមទាំងរួមដំណើរកំសាន្តទៅក្រៅប្រទេសជាមួយគ្នាទៀត ប៉ុន្តែអ្នកទាំងពីរមិនដែលនិយាយថា ជាគូសង្សារអ្វីនោះទេ នៅពេលដែលអ្នកកាសែតសាកសួរ ។
៣. លោក Mario Maurer និងនាង JunJera Junpitakchai
គូស្នេហ៍មួយគូនេះវិញ លេចធ្លាយរូបថតផ្អែមល្អែមជាបន្តបន្ទាប់ ប៉ុន្តែស្នេហាអ្នកទាំងពីរបែរជាមិនធ្លាប់ប្រកាសជាសាធារណៈសោះ ។ គូសង្សារមួយគូនេះ មិនធ្លាប់សូម្បីតែបង្ហោះរូបថតរួមគ្នា នៅលើគណនីអុិនស្រ្តាក្រាម ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews