CamNews

ព័ត៌មានអន្តរជាតិ 

រឹបអូស និងសម្លាប់ឆ្កែពីរក្បាល ពាក់ព័ន្ធ នឹងការស្លាប់ ទារិកាតូច វ័យទើប ៦ ថ្ងៃ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស ស្កាយ ដែលទើបតែបាន ចេញផ្សាយ  កាលពីវេលាល្ងាច  ម្សិលមិញនេះ អោយដឹងថា ឆ្កែពីរក្បាល ត្រូវបាន មន្រ្តីប៉ូលីស  មានសមត្តកិច្ច  រឹបអូស  និង  សម្លាប់ចោលហើយ  ខណៈមានការពាក់ព័ន្ធ ទៅនឹងការ សង្ស័យសម្លាប់ ទារិកាតូច ទើបតែកើត បាន ៦ ថ្ងៃ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា ទារិកាតូច វ័យទើបតែបាន   ៦ ថ្ងៃ រូបនោះ មានឈ្មោះថា Eliza- Mae Mullane ស្របពេលដែលរឿងហេតុ លើកនេះ បានកើតឡើង ភាគលិច ប្រទេស វែល ប្រទេស អង់គ្លេស ។ ដោយឡែក   បើតាមការអោយដឹង  មូលហេតុដែលបានធ្វើអោយគេស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ១៨ កុម្ភៈកន្លងទៅនោះ  ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ ស្របពេលដែល អ្នកជំ នាញខាងវិភាគសាកសព កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត នៅឡើយ ។

ផ្ទុយទៅវិញ មន្រ្តីប៉ូលីស មិនបានផ្តល់ជាព័ត៌មានលម្អិត ស្តីពីបញ្ហា ការទទួលរងរបួស របស់ជនរង គ្រោះនោះទេ ។ បន្ថែមពីលើនេះ   ប្រភពបន្តអោយដឹងថា  ពូជឆ្កែពីរក្បាលខាងលើ មិនត្រូវបានគេ ចាត់ចូលទៅក្នុងពូជឆ្កែ មានគ្រោះថ្នាក់នោះទេ ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ តំណាងអោយនាយក ដ្ឋានមន្រ្តីប៉ូលីស ប្រចាំតំបន់ សរបញ្ជាក់អោយដឹងថា ឆ្កែទាំងពីរក្បាលនេះ ត្រូវបានមន្រ្តីប៉ូលីសរឹប អូសយកហើយ ខណៈមកទល់នឹងបច្ចុប្បន្នភាពនេះ ពួកវា  ត្រូវបានគេសម្លាប់ចោលហើយ។

ឪពុកម្តាយ ទារិកាតូច មានឈ្មោះ  Sharon  John និង   Patrick Mullane បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន អោយដឹងថា វាពិតជាសុបន្តិអាក្រក់មួយ ដែលនឹកស្មានមិនដល់ ហើយ វាគឺជាការសោកស្តាយ មួយដ៏ធំធេង ក្នុងការបាត់បង់រូបគេ យ៉ាងដូច្នេះ ខណៈគេទើបតែមានវត្តមាន រយៈពេលខ្លី មែនទែន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news Bournemouth England