CamNews

និយមន័យទីក្រុងធំបំផុតនៅលើលោក


ការឲ្យនិយមន័យទីក្រុងធំបំផុតនៅលើពិភពលោកគឺមានន័យថា មានចំនួនប្រជាជនច្រើនឬ?
ឬក៏មានដង់ស៊ីតេប្រជាជនធំ? ឬក៏មានផ្ទៃដីធំ?

អ្នកជំនាញភាគច្រើនបានយល់ស្របថា ទីក្រុងតូក្យូ ឋិតនៅក្នុងលំដាប់ទីមួយក្នុងការវាស់វែង
ដែលមានចំនួនប្រជាជន ៣៥.២លាននាក់ (ស្មើរនឹងចំនួនប្រជាជននៅរដ្ឋកាលីហ្វនៀ)។ ផ្នែក
ដែលមានដង់ស៊ីតេធំបំផុតមានប្រជាជនចំនួន ៨លាននាក់។ ទីក្រុងតូក្យូ មានដង់ស៊ីតេចំនួន
ប្រជាជន ១៤,៤០០នាក់/១គីឡូម៉ែតការេ។

ចំណែកឯដង់ស៊ីតេនៅ ទីក្រុងជេណៃ ប្រទេសឥណ្ឌាវិញមានចំនួន ២៦,៩០៣នាក់ដែលជាចំ
នួនមួយដ៏ច្រើន តែជាមួយនិងទីក្រុងដែលមានផ្ទៃដីតូចទៅវិញ។

នៅឯសហរដ្ឋអាមេរិកវិញ ទីក្រុងញូវយ៉ក គឹជាទីក្រុងដែលធំជាងគេបំផុត ដែលមានផ្ទៃដីទំហំ
៣០២ square miles តែមានចំនួនប្រជាជនច្រើនជាង ៨.២លាននាក់ប៉ុណ្ណោះ។

ហេតុដូចនេះមានតែទីក្រុងតូក្យូទេ មានទីក្រុងធំជាងគេជាមួយនិងចំនួនប្រជាជន   ដង់ស៊ីតេ
ប្រជាជន និងទំហំផ្ទៃដី៕

ដោយ៖ រិនដូ

ប្រភព៖ .lifeslittlemysteries.


Tags: general knowledge population