CamNews

រថយន្ត 

គំរូសមាជិកថ្មីរបស់ Mitsubishi ទំនើប សង្ហា និងប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសាធ

យានយន្ដ៖ សូមកុំទាន់ចាប់អារម្មណ៍ជាមួយនឹង ឈ្មោះម៉ូដែលដ៏ទំនើបនេះអី ខណៈដែលក្រុមហ៊ុនទើបតែបង្ហាញត្រឹមតែរូបរាងគំរូតែប៉ុណ្ណោះ។ ម៉ូដែលមួយនេះត្រូវបានក្រុមហ៊ុន Mitsubishi បានលាតត្រដាងជាលើក​ដំបូងបំផុត ជាមួយគំរូរថយន្ដ ដែលប្រើប្រាស់ថាមពលអគ្គិសនី ហើយជាប្រភេទរថយន្ដ SUV។ គំរូ​នេះ ត្រូវបានស្ថិតក្នុងគម្រោងបញ្ចប់នៅឆ្នាំ ២០២០ ជាមួយនឹងលក្ខណៈសម្បតិ្ដ ប្រើប្រាស់ថាម​ពលអគ្គិសនី ដែលអាច បញ្ជាល្បឿនបានដល់ទៅ ៤០០ គ.ម ក្នុងលក្ខខ័ណ្ឌ ដែលបញ្ចូលពេញថាមពលពេញលេញ។ 

លក្ខណៈសម្បត្ដិជាបន្ដទៀត ក្រៅពីប្រើប្រាស់ថាមពលទៅ ម៉ូដែល​មួយនេះ ក៏ភ្ជាប់មកជាមួយនូវបច្ចេក​វិទ្យា​ទំនើបច្រើនមិនចាញ់ ប្រភេទរថយន្ដប្រើប្រាស់សាំង ម៉ាស៊ូត នោះទេ ពោល បរិក្ខាបំពាក់ ដូចជាកាមេរ៉ា ពោង​សុវត្ថិភាព ប្រព័ន្ធត្រួតពិនិត្យរថយន្ដ នឹង ផ្នែកផ្សេងទៀត​ត្រូវបាន បញ្ចូលក្នុងម៉ូដែលនេះផងដែរ។ 

ម៉ូដែលមួយនេះ បច្ចុប្បន្ន ត្រូវបានគេហៅ ឈ្មោះបណ្ដោះអាសន្នថា Mitsubishi eX Concept ហើយសម្រាប់​​កម្លាំម៉ាស៊ីន តម្លៃទីផ្សារ និងលក្ខខ័ណ្ឌទីផ្សារចរាចរ ក៏មិនទាន់បង្ហាញឲ្យបានច្បាស់​ដែរ ព្រោះគម្រោងនៅមានពេល យូរទៅមុខទៀត ។ 

ទស្សនារូបភាពខាងក្រោម​៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Mitsubishi eX Concept