(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea រកបាន៣ពិន្ទុក្នុងពហុកីឡដ្ឋាន Stamford Bridge របស់ខ្លួនយប់មិញ តាមរយៈយកឈ្នះក្រុមភ្ញៀវ West Ham United ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងថ្ងៃបើកឆាក Premier League សប្តាហ៍ទី១ នៃរដូវកាលថ្មី។
ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មី Antonio Conte មិនអាចធ្វើអ្វី West Ham ត្រឹមវគ្គទី១ ក្នុងរយៈពេល ៤៥នាទី ដំបូង មុនពេលកីឡាករខ្សែបម្រើជនជាតិប៊ែលហ្ស៊ិក ទាត់បាល់ប៉េណាល់ ពិន័យ១១ម៉ែត្រ បានសម្រេចគ្រាប់នាំមុខនៅ នាទីទី៤៧ ក្នុងវគ្គទី២ តែត្រូវបានកីឡាករ James Collins ជួយឲ្យ West Ham តាមបានស្មើវិញនៅនាទីទី៧៧ តែ កីឡាករជើងចាស់ ខ្សែប្រយុទ្ធបានសម្រេចគ្រាប់បាល់ឈ្នះវិញនៅនាទីទី៨៩ ចុងម៉ោងដោយ Diego Costa។
៣ពិន្ទុនេះដែរ បានធ្វើឲ្យក្រុមតោខៀវ Chelsea ឡើងទៅឈរនៅលេខ៣ ក្នុងតារាង Premier League បណ្តោះអា សន្នផងដែរ គ្រាដែល Manchester United ឈរនៅលេខ១ និង Liverpool ឈរនៅលេខ២នោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង