CamNews

កីឡាអន្តរជាតិ 

ហេតុផល​អ្វីហ៊ានអះអាងថា Floyd នឹង សម្រេចចិត្ដប្រកួតជាមួយ ប៉ាក់គីអៅ ម្ដងទៀត?

ព័ត៌មានកីឡា៖ អតីតអ្នកប្រដាល់ជើងចាស់មួយរួបឈ្មោះថា Ronnie Nathanielsz បានបង្ហាញពីទំនុកចិត្ដយ៉ាង​មុតមាំថា រវាង Floyd នឹង ប៉ាក់គីអៅ នឹងមានការប្រកួត ជាថ្មីម្ដងទៀត នៅថ្ងៃណាមួយ បន្ទាប់ពី ប៉ាក់គឺអៅ ប្រកួត​ឈ្នះ Amir Khan ។ 

Floyd បានទទួលជ័យជំនះដោយមិនអស់ចិត្ដលើ​ ប៉ាក់គីអៅ កាលពីដើមខែឧសភា ខណៈដែលជោគជ័យទី ៤៨​ប្រកួតមិនដែលចាញ់នេះ ត្រូវបានកើតឡើងមែនក៏ដោយ ប៉ុន្ដែ​ពាក្យសម្ដីជាច្រើនម៉ាត់ បានថ្ដោលទោសជាខ្លាំង ចំពោះកីឡាករ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ទៀតសោតសម្រាប់បទពិសោធដែលកីឡាករ បានជួប​ប្រទះ​ធ្វើឲ្យ លោក Ronnie Nathanielsz ជឿងជាក់ថា កីឡាករ​នឹងយល់ព្រមប្រកួតជាមួយ ប៉ាក់គីអៅនៅពេលណា​មួយជាមិនខាងឡើយ ។ 

លោក Ronnie Nathanielsz បានអះអាងថា Floyd នឹងមិនចូលនិវត្ដនោះទេ បន្ទាប់ពីប្រកួត ជាមួយ Andre Berto ​នៅខែកញ្ញាខាងមុខនេះ ។ ហើយដោយឡែកក៏នៅមានហេតុផលពីរយ៉ាងដែល អាចកត់សំគាល់ថា Floyd នឹងមិនចោលគំនិតប្រកួតជាមួយ ប៉ាក់គីអៅ ។ ទីមួយ Floyd ចង់បំបែកកំណត់ត្រា ឲ្យប្រសើរជាង កីឡាករ​​ Rocky Marciano ដែលមានប្រវត្ដិប្រកួតមិនដែលចាញ់ចំនួន ៤៩ដង មុនពេលចូលនិវត្ដ​ ហេតុដូចនេះ​ហើយ ប្រសិនជាបន្ទាប់ពីប្រកួតឈ្នះ Andre Berto គឺ Floyd នឹងប្រកួតជាមួយ ប៉ាក់គីអៅ ជាមិនខានឡើយ​។ ទី២ គឺបញ្ហា​លុយ មានការតាមដានចាប់អារម្មណ៍ជាខ្លាំង លើព័ត៌មានប្រកួត របស់អ្នកទាំងពីរជាថ្មី ដែលជាក្ដីសង្ឃឹម​មួយថា កីឡាករ​ពិតជាអាចរកចំណូលបានច្រើន មិនតិចជាង ការប្រកួតលើកទី ១នោះទេ ប្រសិនជាបើកការប្រកួតសារជាថ្មីមែននោះ។ ហើយបញ្ហា ភាពមិនអស់ចិត្ដដែលប្រកួតឈ្នះ ប៉ាក់គីអៅ ម្ដងមុននោះ ក៏ជាហេតុផលមួយបន្ទាប់បន្សំផងដែរ ។ 

ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ប៉ាក់គីអៅ ក៏ត្រូវប្រកួតជាមួយ Amir Khan ឲ្យឈ្នះសិនដែរ មុនពេល ត្រូវសម្រេចចិត្ដ ប្រកួតជាមួយ Floyd ម្ដងទៀត ។ ហើយបើ ប៉ាក់គីអៅ ប្រកួតមិនឈ្នះ Amir Khan ទេនោះ គឺជារឿងមួយ​ផ្សេងទៀត ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews


Tags: boxing news Manny Pacquiao Floyd