អ្នកណាខ្លះជាហ្វេនរបស់ទូរស័ព្ទ Nokia? ឆាប់ៗនេះ ក្រុមហ៊ុន Nokia នឹងបញ្ចេញនូវសមាជិកថ្មី គឺ Nokia 8។ កុំភ្លេចតាមដានជាមួយ Camnews ទាំងអស់គ្នាណា។
តើទូរស័ព្ទ Nokia 8 នឹងដាក់បង្ហាញនៅពេលណា?
កម្មវិធីបង្ហាញ ទូរស័ព្ទ Nokia 8 ជាសារធារណៈ នឹងប្រព្រឹត្តិនាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៧ នៅក្នុងទីក្រុងឡុងដ៍ វេលាម៉ោង 7.30 យប់។
តើនឹងមានការផ្សាយបន្តផ្ទាល់ដែរឬទេ?
ក្រុមហ៊ុន Nokia បានបញ្ជាក់ថា នឹងមានការផ្សាយបន្តផ្ទាល់ តាមរយៈទំព័ររបស់ខ្លួនផងដែរ។
តើ ទូរស័ព្ទ Nokia 8 នឹងមានតម្លៃប៉ុន្មាន?
តាមពាក្យចចាមអារ៉ាម ទូរស័ព្ទ Nokia 8 អាចនឹងមានតម្លៃ £500 (ប្រមាណ 644.76 ដុល្លារអាមេរិក)។
តើ ទូរស័ព្ទ Nokia 8 មានលក្ខណៈពិសេសដូចម្តេចខ្លះ?
ទូរស័ព្ទ Nokia 8 បំពាក់ជាមួយនឹងកាមេរ៉ាក្រោយពីរ និងកាមេរ៉ាខាងមុខមួយ ដែលមានទំហំ 13 មេហ្កាភិចសែល សម្រាប់ថតរូបភាពឲ្យច្បាស់ត្រជាក់ភ្នែក។ វាមាន RAM 4GB និងអង្គចងចាំ 64GB ហើយវាថែមទាំងធុននឹងទឹកទៀតផង។ អ្នកអាចជ្រើសរើសជាមួយនឹងពណ៌ស្អាតៗចំនួន ៤ ដូចជា ខៀវ, អ៊ីណុក, មាសលាយខៀវ និង មាសលាយស្ពាន់។
តើទូរស័ព្ទ Nokia 8 នឹងដាក់លក់នៅពេលណា?
វាមិនទាន់ច្បាស់នៅឡើយទេថា ទូរស័ព្ទ Nokia 8 នឹងដាក់លក់ជាសារធារណៈនៅពេលណានោះទេ។ ជាក់ស្តែង ទូរស័ព្ទ Nokia 3, 5 និង 6 ដែលដាក់បង្ហាញជាសារធារណៈកាលពីខែកុម្ភះ ទើបតែដាក់លក់នាពេលថ្មីៗនេះប៉ុណ្ណោះ ៕
ប្រែសម្រួល៖ High
ប្រភព ៖ Tech Advisor