CamNews

ព័ត៌មានអន្តរជាតិ 

"លាតត្រដាង" បំណែកយន្តហោះ ដែលបានរកឃើញនោះ ពិតជា MH370 ក្រោយវិភាគ រកឃើញ លេខ Serial ដូចគ្នា

ព័ត៌មានអន្តរជាតិ ៖ ព្រះរាជអាជ្ញា ប្រទេសបារាំងអោយដឹងថា ពួកគេ  មានជំនឿជាក់ ថាបំណែក យន្តហោះ ដែលបានប្រទះឃើញ នៅលើដីកោះ អំឡុងខែ កក្កដា កន្លង  ទៅនោះ ពិតជាបំណែក យន្តហោះ MH370 ដែលបាត់ខ្លួនទៅ ពិតប្រាកដមែន ។


របាយការណ៍ បញ្ជាក់អោយដឹងថា បំណែកយន្តហោះ ដែលត្រូវបានក្រុមការងារ ប្រទះឃើញនៅ លើដីកោះ ត្រូវបានគេស្គាល់ថា ជាបំណែកស្លាបយន្តហោះឬ flaperon របស់ MH370 ក្រោយយក ទៅវិភាគនិង ស៊ើបអង្កេត ដោយក្រុមអ្នកជំនាញ អាកាសចរណ៍ អន្តរជាតិ នៅក្នុង ប្រទេស បារាំង អាជ្ញាធរ ប្រទេស បារាំង បានចេញបទអន្តរាគមន៍ តាមដាន និងរុករក បំណែកផ្សេងទៀត ដែល​អាចមាន នៅជុំវិញដីកោះ Reunion ប៉ុន្តែ គ្មានតម្រុយ (បំណែកយន្តហោះ) ណាមួយផ្សេងទៀត ត្រូវបានរក ឃើញនោះឡើយ ។

គួររំឮកថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី   ជើង  ហោះហើរ MH370 ផ្ទុកអ្នកដំណើរ សរុប ២៣៩ នាក់ បានបាត់ខ្លួន ចាប់តាំងពី ថ្ងៃទី  ៨  មីនា ឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នភាព អំឡុងប្រតិបត្តិការហោះដឹកអ្នកដំណើរ    ពី  ទីក្រុង កូឡា ឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រទេស ចិន ។ កាលពីពេលកន្លង  ទៅនេះ រដ្ឋាភិបាល  ប្រទេស  ម៉ាឡេស៊ី បានធ្វើសេចក្តីប្រកាស ទទួល ស្គាល់ថាបំណែកយន្តហោះខាងលើ ពិត  ជា បំណែក យន្តហោះ    បាត់ខ្លួន MH370 ជាសារមួយ បញ្ជាក់ច្បាស់ថា MH370 ពិតជាបានបញ្ជប់ដំណើររបស់ខ្លួន នៅឯមហាសមុទ្រ ឥណ្ឌា ភាគខាង ត្បូង ពិតប្រាកដមែន គ្រាន់តែថា បំណែកយន្តហោះទាំងស្រុង មិនទាន់រកឃើញនៅឡើយ ។


ក្រុមស៊ើបអង្កេត ប្រទេសបារាំង មកទល់នឹងបច្ចុប្បន្នភាព កំពុងតែបន្ត សកម្មភាពយ៉ាងយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នជាទីបំផុត ទាក់ទិនទៅនឹង ការសិក្សាស្រាវជ្រាវ ប្រភព ដើម នៃបំណែក កំទេចកំទីយន្តហោះ​។ ប៉ុន្តែ អំឡុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ តែម្តង  ក្រុមស៊ើបអង្កេត បារាំង អោយដឹងថា ក្រុមអ្នកបច្ចេកទេស មកពី ស្ថាប័ន ការពារដែនអាកាស Airbus ឬ Airbus Defense and Space (ADS-SAU) ដែលមានមូលដ្ឋាន នៅក្នុងប្រទេស អេស្ប៉ាញ   ជាទឹកដីកំណើត ដែល បានផលិតឡើងបំណែកយន្តហោះ Boeing នោះ បានប្រកាស និងកំណត់ជាផ្លូវការអោយដឹងថា លេខ serial មួយក្នុងចំណោម ៣ ដែលមាននៅលើ បំណែកយន្តហោះ ដែល  បានរកឃើញនោះ គឺជា លេខ serial នៅលើយន្តហោះ MH370 ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US