CamNews

តារា 

Mario maurer លេងឈឺៗម៉េស!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Mario Maurer និងតួឯស្រីក្នុងរឿង "bunlang dok mai" គឺនាង Jarinporn បានចូលរួមកម្មវិធីមួយជាមួយគ្នា ដោយសារតែអ្នកទាំងពីរដួងគឺជាតួឯកប្រុសនិងតួឯកស្រីក្នុងរឿងនេះ ​។​

នៅក្នុងនោះផងដែរ លោក Mario Maurer និងនាង Jarinporn ហាក់ជិតដិតគ្នាយ៉ាងខ្លាំង រហូតដល់ថ្នាក់អោបគ្នានៅលើឆាកទៀតផង ពិតជាលេងឈឺៗខ្លាំងណាស់​ ។ ក្រោយមកក៏មាន Fans មួយចំនួននិយាយថា​ បើត្រឹមតែជាតួសម្តែងជាមួយគ្នា ហើយលេងឈឺៗបែបនេះ ចុះមិត្តស្រីរបស់លោក Mario Maurer គឺនាង JunJera Junpitakchai មិនឈឺចិត្តណាទៅហើយទេអី? 

តួឯកប្រុសរូបសង្ហា លោក Mario Maurer ក៏បានបញ្ជាក់ថា នេះគ្រាន់តែជាការសម្តែងទេ ដូច្នេះហើយមិត្តស្រីរបស់លោកក៏បានយល់ពីបញ្ហានេះយ៉ាងច្បាស់ ហើយក៏មិនប្រច័ណ្ឌផ្តេសផ្តាសឡើយ នេះគឺជាហេតុផលដែលលោកស្រលាញ់នាងជានារីដទៃ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai