CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃនេះ ៧០ ឆ្នាំមុន អាមេរិក ទម្លាក់គ្រាប់បែក បរិមាណូ បញ្ចប់សង្គ្រាម លោកលើកទី ២

ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋជប៉ុន រាប់ពាន់នាក់ រស់នៅក្នុងទីក្រុង Hiroshima បាន​​  ប្រារព្ធខួប ៧០ ឆ្នាំ នៃការវាយប្រហារ ទម្លាក់គ្រាប់បែក បរិមាណូ គ្រាប់ដំបូង ពីយន្តហោះចម្បាំង សហរដ្ឋអាមេរិក

                                                     បញ្ជាក់ ៖ រូបភាពឯកសារ

គួរបញ្ជាក់ថា កម្មវិធី  ប្រារព្ធខូប ដ៏អធឹកអធម ៧០ ឆ្នាំ   ថ្ងៃ ៦   សីហា ២០១៥ នេះ​ មានការចូលរួម ដោយផ្ទាល់អធិបតីភាពនាយករដ្ឋមន្រ្តីប្រទេស ជប៉ុន Shinzo Abeនៅឯសួនឧទ្យានគោរពវិញ្ញាណ ក្ខ័ន្ធ​ Hiroshima ខណៈ ក្រោយមក មាន កម្មវិធីបណ្តែតចង្កៀង  គោម នៅទន្លេ Motoyasu ក្នុងក្រុង ។ ៦ សីហា  ១៩៤៥ អាមេរិក ទម្លាក់  គ្រាប់បែក បរិមាណូ   គ្រាប់ដំបូង ខ    ណៈ ៣ ថ្ងៃក្រោយមក ពោល ថ្ងៃ ទី ៩ សីហា ១៩៤៥ អាមេរិក ទម្លាក់គ្រាប់បែក បរិមាណូ គ្រាប់ទី ២ ឈានទៅដល់បញ្ចប់ សង្គ្រាម លោកលើកទី ២ បន្ទាប់ពី ជប៉ុន សុំ  ចុះចាញ់សង្គ្រាម ក្រោយពីការទម្លាក់គ្រាប់បែក បរិមា ណូទាំង នេះ បានសម្លាប់ ពលរដ្ឋជប៉ុន ហោចណាស់ ១៤០,០០០ នាក់ ក្នុងរយៈពេលត្រឹម តែមួយ ថ្ងៃ​។


យន្តហោះចម្បាំង សហរដ្ឋអាមេរិក ទទួល  បន្ទុកទម្លាក់  គ្រាប់បែក បរិមាណូ អំឡុងសង្គ្រាមលោក លើកទី ២ យន្តហោះចម្បាំង Enola Gay បានទម្លាក់គ្រាប់បែក បរិមាណូ ដែលផ្ទុកសារជាតិ អ៊ុយរ៉ា នីញ៉ូម បំផ្ទុះទីក្រុង អោយក្លាយទៅជាផេះ​ ត្រឹមតែមួយពព្រិចភ្នែក នៅព្រឹកថ្ងៃទី ៦ សីហាឆ្នាំ១៩៤៥ វេលាម៉ោង ៨ និង ១០ នាទី ព្រឹក ដោយកម្លាំងផ្ទុះ មានរយៈកំពស់ដល់ទៅ ៦០០ ម៉ែត្រ ឯណោះ។  ៦ សីហា ១៩៤៥ ហោចណាស់ ពលរដ្ឋជប៉ុន ៧០,០០០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ច្រើន ពាន់នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជាបន្តបន្ទាប់ ដោយសារតែ សារជាតិ ពុល អ៊ុយរ៉ានីញ៉ូម ពី គ្រាប់បែកបរិមាណូ ប្រល័យក្រុង ពី សហរដ្ឋអាមេរិក​៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Hiroshima