(បរទេស)៖ ពេជ្រត្រូវបានគេយកមកកែច្នៃ ជាគ្រឿងអលង្ការដ៏មានតម្លៃ ដើម្បីលម្អកាយ និងបង្ហាញពីភាពស៊ីវិល័យរបស់មនុស្ស នាពេលច្ចុប្បន្ននេះ។ តើចង់ដឹងទេសថា បណ្ដាលប្រទេសណាខ្លះ ផលិតត្បូងពេជ្របានច្រើនជាងគេជារៀងរាល់ឆ្នាំនោះ? ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក៖
១. ប្រទេសរុស្ស៊ី ៖ ជាប្រទេសមួយត្រូវបានគេទទួលស្គាល់ថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រទេសផលិតត្បូងពេជ្រ ច្រើនជាងគេបំផុតក្នុងពិភពលោក ដែលអាចផលិតត្បូងពេជ្របានចំនួន ២.៣៤ ពាន់លានដុល្លារអាមេរិក។
២. ប្រទេសកាណាដា ៖ មានទីតាំងស្ថិតនៅអាមេរិកខាងជើង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.៤៧ ពាន់លានដុល្លារអាមេរិក។
៣. ប្រទេស Botswana ៖ ជាប្រទេសដីគោកមួយ ស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ១.៤៤ ពាន់លានដុល្លារអាមេរិក។
៤. ប្រទេស Angola ៖ ជាប្រទេសមួយ ស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.១៨ ពាន់លានដុល្លារអាមេរិក។
៥. ប្រទេសអាហ្វ្រិកខាងត្បូង ៖ ប្រទេសនេះ មានទីតាំងស្ថិតទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ០.៨៤ ពាន់លានដុល្លារអាមេរិក។
៦. ប្រទេស Nambi ៖ មានទីតាំងស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូង ហើយប្រទេសនេះ អាចផលិតត្បូងបានចំនួន ០.៤១ ពាន់លានដុល្លារអាមេរិក។
៧. ប្រទេសអូស្ត្រាលី ៖ ជាមួយនឹងការផលិតត្បូងពេជ្របានចំនួន ០.៣១ ពាន់លានដុល្លារអាមេរិក បានធ្វើឲ្យប្រទេសអូស្ត្រាលី ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេស ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក។
៨. ប្រទេសកុងហ្គោ ៖ ប្រទេសនេះមានទីតាំងស្ថិតទ្វីបអាហ្រ្វិកកណ្ដាល ហើយអាចផលិតត្បូងពេជ្របានចំនួន ០.២៣ ពាន់លានដុល្លារអាមេរិក។
៩. ប្រទេស Lesotho ៖ ជាប្រទេសដីគោកមួយ ស្ថិតនៅទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ០.១៣ ពាន់លានដុល្លារអាមេរិក។
១០. ប្រទេស Sierra Leone ៖ សម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រទេស ផលិតត្បូងពេជ្រច្រើងជាងគេបំផុត ក្នុងពិភពលោកគឺ ប្រទេស Sierra Leone ដែលអាចផលិតបានចំនួន ០.០៨ ពាន់លានដុល្លារអាមេរិក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី