ពីកុមារកំព្រា Roman Abramovich ពេលនេះបានក្លាយជាមហាសេដ្ឋីមួយរូប ក្នុងចំណោម
មហាសេដ្ឋីល្បីឈ្មោះ តែងតែត្រូវបានក្រុមអ្នកសារព័ត៌មានយកចិត្តទុកដាក់គ្រប់ជំហាន។
ជាមួយនឹងទ្រព្យសម្បត្តិ ១២,១ពាន់លានដុល្លារ អ្នកជំនួញជនជាតិរុស្ស៊ី Roman Abramovich
គឺជាមហាសេដ្ឋីទី ៦៨ក្នុងពិភពលោក នេះបើតាមការស្រាវជ្រាវ និងជ្រើសរើសដោយទស្សនា
វដ្ដី Forbes។ បច្ចុប្បន្ន លោកគឺជាអគ្គនាយករបស់ក្រុម Millhouse LLC និងអគ្គនាយកនៃក្លឹប
បាល់ទាត់ Chelsea របស់អង់គ្លេស។
ខាងក្រោមនេះគឺជា រូបភាពមួយចំនួនស្ដីពីការ Roman Abramovich៖
មហាសេដ្ឋីរុស្ស៊ី Roman Abramovich ជាអគ្គនាយកនៃក្លឹបបាល់ទាត់ Chelsea
របស់អង់គ្លេស។
Boris Berezovsky គឺជាសត្រូវរបស់ Roman Abramovich។ អ្នកទាំងពីរធ្លាប់ទិញ និងគ្រប់
គ្រងក្រុមហ៊ុនអណ្ដូប្រេង ប៉ុន្ដែបច្ចុប្បន្ន ពួកគេកំពុងធ្វើសង្គ្រាមផ្លូវច្បាប់នៅតុលាការ ដោយ
សារតែទឹកប្រាក់ ៦,៥ពាន់លានដុល្លារ។
Roman Abramovich មានក្រុមអង្គរក្សចំនួន ៤០នាក់ និងត្រូវចំណាយប្រាក់អោយពួក
គេ ចំនួន ២លានដុល្លារក្នុងមួយឆ្នាំ។
នៅក្នុងរយៈពេលនៃការកាន់កាប់តំណែងជាអភិបាលតំបន់ Chukotka របស់រុស្ស៊ី ចាប់ពីឆ្នាំ
២០០៣ ដល់ ២០០៨ Abramovich បានចំណាយប្រាក់ខ្លួនឯងអស់ប្រហែល ១,៣ពាន់
លានដុល្លារ។
មិត្តស្រីយូរអង្វែងរបស់មហាសេដ្ឋីនេះគឺនាង Dasha Zhukova។ នាងគឺជាអ្នកបង្ហាញម៉ូដ អ្នក
រចនាម៉ូដសម្លៀកបំពាក់ និងជាអ្នកនិពន្ធរបស់ទស្សនាវដ្ដីដ៏ល្បីល្បាញរបស់រុស្ស៊ី។ បច្ចុប្បន្ន ពួកគេមានកូនប្រុសម្នាក់។
ប៉ុន្ដែ ដើម្បីបានជួប Dasha Zhukova មហាសេដ្ឋី Abramovich ត្រូវលែងលះប្រពន្ធរបស់ខ្លួន
គឺលោកស្រី Irina។ Irina ទទួលបានប្រាក់ ៣០០លានដុល្លារ ដែលនេះត្រូវបានគេមើល
ឃើញថា ជាការលែងលះមានតម្លៃថ្លៃបំផុតក្នុងលោក។
Abramovich ចាប់ផ្ដើមកែកំសាន្ដដោយស្នាដៃសិល្បៈនេះកាលពីឆ្នាំ ២០០៨។ លោកបាន
ចំណាយប្រាក់ ១២០លានដុល្លារ ដើម្បីទិញរូបគំនូរ "Benefits Supervisor Sleeping" របស់ Lucian Freud និង "Triotych" របស់ Francis Bacon។
Abramovich គឺជាម្ចាស់កប៉ាល់ទេសចរណ៍ធំបំផុតក្នុងលោក Eclipse ដែលវាមានតម្លៃ
១ពាន់លានដុល្លារ។ នៅលើកប៉ាល់នេះមានអាងហែលទឹក ២ មានប្រព័ន្ធ laser ទប់ទល់
នឹងក្រុមអ្នកប្រមាញ់រូប និងនាវាមុជទឹកមួយដើម្បីអោយលោកបានគេចខ្លួននៅពេលមាន
អាសន្ន។
Abramovich មានយន្ដហោះ Boeing ដែលអាចផ្ទុកមនុស្សបាន 767 និងរថយន្ដ Maybach 62 ចំនួន ២គ្រឿងដែលត្រូវបានពាសដែក និងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដ៏ទំនើប និង
មានតម្លៃ ជាង ១លានដុល្លារក្នុងមួយគ្រឿង។
Abramovich បានទិញផ្ទះចំនួន ៩ល្វែងនៅក្នុងក្រុងឡុង ដែលបច្ចុប្បន្នកំពុងធ្វើការជួស
ជុលដើម្បីអោយក្លាយជាវីឡាធំមួយ។ នៅពេលជួសជុលរួច គេហដ្ឋាននេះនឹងមានទំហំ
ជាង ៩.០០០ម៉ែត្រការ៉េ និងជាវិឡាមានតម្លៃថ្លៃបំផុតនៅអង់គ្លេស។
Abramovich ក៏ជាម្ចាស់កសិដ្ឋានមួយ នៅ Aspen(អាមេរិក) ដែលមានតម្លៃ ៤០លាន
ដុល្លារ។
ក្រោយពីបានទិញវិមាន Chateau de Cro(ដំណាក់របស់ស្ដេច Edward VIII និងមហេសី
Wallace Simpson)នៅភាគខាងត្បូងប្រទេសបារាំង លោក Abramovich ក៏បានចំណាយ
យ៉ាងតិច ៥០លានដុល្លារដើម្បីជួសជុល។
កាលពីខែ មករា ឆ្នាំ ២០១២ លោក Abramovich បានចំណាយ ៨លានដុល្លារដើម្បីប្រារព្ធ
ពិធីជប់លៀងឆ្នាំថ្មីនៅ St. Bart's ប្រទេសបារាំង។ ភ្ញៀវដែលបានអញ្ជើញរួមមាន Rupert Murdoch, Martha Stewart, George Lucas, Marc Jacobs។ ក្រុមតន្ដ្រី Red Hot Chili
Peppers ក៏ត្រូវបានអញ្ជើញអោយមកប្រគំសំដែងនៅទីនេះផងដែរ។
មហាសេដ្ឋីជនជាតិរុស្ស៊ីនេះថែមទាំងបានទិញកោះ New Holland (ជាអតីតមូលដ្ឋានកងទ័ព
នៅ St. Petersburg) ដើម្បីដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈរបស់ខ្លួន។ លោកក៏បាន
វិនិយោគយ៉ាងតិច ៤០០លានដុល្លារសម្រាប់កោះនេះ សម្រាប់ស្ថាបត្យកម្មនានា និង
ដើម្បីបើកទ្វារបម្រើសាធារណជន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT