CamNews

ព័ត៌មានអន្តរជាតិ 

១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស msn កាលពី ២ ម៉ោងមុននេះ បានគូស
បញ្ជាក់អោយដឹងថា មនុស្ស ១៥​ នាក់ ទទួលរងរបួស  និងចូលសម្រាកព្យាបាលនៅឯមន្ទីរ
ពេទ្យកាលពីថ្ងៃអង្គារកន្លងទៅ  ក្រោយពីបានជួបនឹងឧបទ្ទេវហេតុផ្ទុះ ​​ ឆេះនាវាមុជទឹកនុយ
ក្លេអ៊ែរ   របស់ប្រទេសរុស្ស៊ីមួយគ្រឿង  កាលពីថ្ងៃច័ន្ទ  ដោយនៅក្នុងនោះ  គ្មាននរណាម្នាក់
ទទួលរងរបួសរហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។

 

គួរបញ្ជាក់ផងដែរថា ករណីផ្ទុះឆេះនាវាមុជទឹកនុយក្លេអ៊ែរ Tomsk មួយគ្រឿងនេះបានចាប់
ផ្តើមផ្ទុះឆេះ អំឡុងពេលនៃការជួសជុលវានៅឯនាវាស្ថាបនដ្ឋាន   Zvezda មានទីតាំងនៅ
ភាគខាងជើង ចម្ងាយមិនឆ្លាយប៉ុន្មានពីក្រុង Vladivostok នេះបើតាមការអោយដឹងពីមន្រ្តី
ផ្លូវការរបស់ប្រទេសនេះ។

យ៉ាងណាមិញ   បើតាមការអោយដឹងពីម្ចាស់  នាវាស្ថាបនដ្ឋានមួយនេះផ្ទាល់អោយដឹងថា
ពិតជាគ្មាននរណាម្នាក់ បានទទួលរងរបួសស្លាប់បាត់បង់ជីវិតនោះទេ ហើយគ្រោះអគ្គីភ័យ
មួយនេះ ក៏ត្រូវបានរំលត់ទៅវិញ ក្នុងរយៈពេល ៥ ម៉ោងក្រោយ ។ ដោយឡែក  ប្រភពសារ
ព័ត៌មាន ក៏បានដកស្រង់សេចក្តីរាយការណ៍ ពីអាជ្ញាធរស៊ើបអង្កេតថ្នាក់ជាតិអោយដឹងផង
ដែរថា គ្រោះសោកនាដកម្មមួយនេះ   បានធ្វើអោយមានហានិភ័យ ដល់សុខភាពក្រុមមនុ
ស្សទាំង  ១៥  នាក់នោះ ​ ខណៈមកទល់នឹងវេលានេះ  ស្ថានភាពជម្ងឺរបស់ពួកគេមិនទាន់ ត្រូវបានបញ្ជាក់អោយដឹងនូវព័ត៌មានលម្អិតបន្ថែមទៀតនៅឡើយនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)

- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏
នៅតែជំនះ

- កាត់ទោស មន្រ្តីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោយបែកធ្លាយ រឿងអាស្រូវ សិច
- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក
- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ

ដោយ ៖ រិទ្ធី
ប្រភព ៖ MSN


Tags: Russian submarine fire Investigators