CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេស​ចិន នឹង​កសាង​រោងចក្រ​នុយក្លេអ៊ែ​រ ​អណ្តែត​លើទឹក នៅ​ចុងឆ្នាំ​២០១៦

(​ប៉េកាំង​)៖ ប្រទេស​ចិន នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​រោង​ចក្រ​នុយក្លេអ៊ែរ អណ្តែត​លើ​ផ្ទៃសមុទ្រ នៅ​ចុងឆ្នាំ ២០១៦ ខាងមុខនេះ ដោយ​គិត​ពី​កត្តា​សុវត្ថិភាព​ជា​គោល​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ពុធ ទី​០២ ខែ​មីនា ឆ្នាំ​២០១៦​។​

​រោងចក្រ​ខាងលើ​នេះ ក៏​នឹង​ដើរតួនាទី​ផងដែរ​ក្នុងការ​បូម​យក​ប្រេង និង​ឧស្ម័ន ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​តំបន់​កោះ និង​ទីកន្លែង​ដាច់ស្រយាល​របស់​ចិន​។ វា​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៦ ហើយ​គ្រោង ដាក់ឲ្យ​ដំណើរការ​នៅក្នុ​ង​ឆ្នាំ ២០១៩​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក សាន់ គីន (Sun Qin) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ថាមពលនុយក្លេអ៊ែរ​ជាតិចិន​។​

​គួរបញ្ជាក់​ថា ប្រទេស​ចិន មាន​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​ចំនួន ៣០​កន្លែង ដែល​កំពុង​ដំណើរការ និង ២៤​កន្លែង​ទៀត​កំពុងតែ​សាងសង់​៕​

 

ប្រភព ៖ ស៊ិនហួរ


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC