អូស្រ្តាលី៖ ក្មេងប្រុសជនជាតិសាំងហ្គាពួ អាយុ ៩ឆ្នាំ ម្នាក់ បានស្លាប់ នៅថ្ងៃឈប់សំរាក
ធ្វើដំណើរទៅកំសាន្ត នៅប្រទេសអូស្រ្តាលី ដោយសារតែរថយន្តដែលគាត់ធ្វើដំណើរនោះ
បានទៅបុកនឹងដើមឈើនៅជិតផ្លូវ។
យោងតាមរបាយការណ៍ពត៌មាន បានឲ្យដឹងថា សមាជិកគ្រួសាររបស់គាត់ ៥នាក់ បានរង
របួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
ប៉ូលិសបានធ្វើការសន្និដ្ឋានថា ឪពុកក្មេងប្រុស ដែលជាអ្នកបើករថយន្តនោះ ប្រហែលជា
ងងុយដេក និងបាត់បង់ការគ្រប់គ្រងនៅពេលបើកបរ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុក
នឹងដើមឈើដូច្នេះ។
នេះគឺជាគ្រោះថ្នាក់មួយ ដែលកើតឡើងដោយការមិនប្រុងប្រយ័ត្ននិងធ្វេសប្រហែសរបស់
អ្នកបើកបរ។ សូមអ្នកបើកបរទាំងអស់ ប្រុងប្រយ័ត្នគ្រប់ពេលវេលាពេលកំពុងបើកបរតាម
ដងផ្លូវ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដូចករណីខាងលើ៕
ដោយ៖ វណ្ណៈ
ប្រភព៖ singaporeseen