CamNews

ព័ត៌មានអន្តរជាតិ 

ក្ដៅៗ! មនុស្ស ១៩ នាក់ស្លាប់គ្មានសល់ដោយសារ ហេតុការណ៍មិនគួរឱ្យជឿ

ហេតុការណ៍ផ្ទុះ នៅឯរោងចក្រគីមីមួយកន្លែង បានសម្លាប់មនុស្ស ១៩ នាក់  និង ១២ នាក់ផ្សេងទៀតរងរបួស ដែលជាឧបទ្ទវហេតុដ៏ប្រល័យផ្នែកឧស្សាហកម្មចុងក្រោយបំផុត នៅក្នុងរោងចក្រផលិតគីមីដ៏ធំបំផុតរបស់ពិភពលោក។

នៅក្នុងរបាយការណ៍មួយ ដែលដកស្រង់ដោយសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា អាជ្ញាធរ នៅក្នុងសង្កាត់ជាំងអាន បាននិយាយថា ការផ្ទុះនោះបានកើតឡើងនៅរោងចក្រផលិតគីមីមួយកន្លែង ដែលគ្រប់គ្រងដោយដោយក្រុមហ៊ុនបច្ចេកវិទ្យា Yibin Hengda។


រូបថតបង្ហោះ នៅលើបណ្ដាញសង្គមចិន បានបង្ហាញឱ្យដឹងថា អណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ព្រមទាំងពំនូកផ្សែង បានហុយចេញពីរោងចក្រនោះ។ គេ នៅមិនទាន់ជាក់ច្បាស់ ពីមូលហេតុបង្កនៃការផ្ទុះនេះ នៅឡើយទេ។

យោងតាមភ្នាក់ងារសារព័ត៌មាន ស៊ីនហួ អគ្គិភ័យ ដែបានឆាបឆេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវបានពន្លត់ នៅព្រឹកថ្ងៃសុក្រនេះ។ អ្នករងរបួស នៅក្នុងហេតុការណ៍នោះ ក្រុមគ្រូពេទ្យ អាចគ្រប់គ្រងស្ថានភាពរបួស បានល្អប្រសើរហើយ។ ភ្នាក់ងារព័ត៌មានខាងលើ និយាយថា អាជ្ញាធរបានបើកការស៊ើបអង្កេយចូលទៅក្នុងហេតុការណ៍នោះ។

ក្រុមហ៊ុន ផលិតគីមីដើម្បីផ្គត់ផ្គង់ឧស្សាហកម្មឱសថ និងម្ហូបអាហារ។ យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក បានឱ្យដឹងថា អគារកម្ពស់បីជាន់នៃរោងចក្រ បានឆាបឆេះដល់គ្រោងដែក និងអគារជិតខាង ដែលធ្វើឱ្យបង្អួចនៃអគារទាំងនោះ បែកបាក់ខ្ទេចខ្ទី។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៥ មនុស្ស ១៧៣ នាក់បានស្លាប់ នៅក្នុងការផ្ទុះមួយ នៅឃ្លាំងគីមីនាទីក្រុងកំពង់ផែ Tianjin ភាគឦសាន្ដ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី 


Tags: International news