អគ្គមេបញ្ជាការកងទ័ពIsrael ឧត្តមសេនីយ៍ទោBenny Gantzបានអោយដឹងថាកងទ័ព
ប្រទេសរបស់ខ្លួន បានរៀបចំខ្លួនរួចជាស្រេចក្នុងការវាយប្រហារទៅលើបណ្តារមូលដ្ឋាន
នុយក្លេអ៊ែររបស់Iran នៅពេលទទួលបានបញ្ជារពីរដ្ឋាភិបាល។
នៅថ្ងៃទី22/4, ឆ្លើយតបនឹងសំនួររបស់កាសែតYediot Aharonot ឧត្តមសេនីយ៍ទោ Gantzបាន
អោយដឹងថា:"តាមគោលការណ៍ យើងខ្ញុំបានរៀបចំខ្លួនរួចជាស្រេចក្នុងការធ្វើសកម្មភាព។ ប្រទេស
Israel បានអោយដឹងថាIran មានអាវុធនុយក្លេអ៊ែរជារឿងមួយដ៏អាក្រក់និងត្រូវរតែទប់ស្កាត់។ដូច្នេះ
យើងខ្ញុំកំពុងតែរៀបចំផែនការដើម្បីទប់ស្កាត់រឿងនេះ"។
លោក Gantz បានបន្ថែមថាក្នុងករណីកើតមានសង្គ្រាម កងទ័ពIsrael មានលទ្ធភាពក្នុងការប្រយុទ្ធ
ទប់ទល់ពីរការវាយប្រហារដោយកាំជ្រួចមកពីLebanon និង Gaza៕
ដោយ៖ និស្ស័យ
ប្រភព៖ zing