ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែ បានចេញផ្សាយ កាលពីថ្ងៃទី ១៤ កន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ទីភ្នាក់ងារ សារព័ត៌មាន ទូរទស្សន៍រដ្ឋ ប្រទេស អ៊ីរ៉ង់ អះអាងថា ប្រទេសខ្លួន បានបញ្ជូនសត្វស្វា ក្បាលទីពីរ ហើយ ចូលទៅក្នុងលំហអាកាស ខណៈពេល ដែលសត្វស្វាក្បាលទី ១ ត្រលប់មកភពផែនដីវិញ ប្រកបទៅ ដោយសុវត្ថិភាព ។
គួរបញ្ជាក់ផងដែរថា សត្វស្វា ទីពីរនេះ មានឈ្មោះថា Fargam ។ បន្ថែមពីលើនេះ ប្រភព ដដែល អះអាង ថា យុទ្ធនាការ នៃការបញ្ជូនសត្វស្វា ទៅកាន់លំហ អាកាស កាលពីពេលកន្លងទៅ និងបច្ចុប្បន្ន របស់ ប្រទេសនេះ វាគឺជាបេសកម្ម ដ៏ពិសេស នៅក្នុងលំហអាកាស ដោយនៅក្នុងនោះ បានបញ្ជា សត្វស្វា មាន ការគាំពារ និងបញ្ជាជាពិសេស ពីសំណាក់ ក្រុមមនុស្ស ដែលជាអ្នកវិទ្យាសាស្រ្ត។
PressTV ជាទីភ្នាក់ងារ ក៏ដូចជា ទូរទស្សន៍រដ្ឋ បានបន្ត អោយដឹងថា ភាពជោគជ័យ លើកទី ២ ត្រូវបាន ធ្វើឡើង កាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពី បញ្ចូន Fargam តាមរយៈគ្រាប់រ៉ុកកែត ចូលទៅក្នុងលំហ អាកាស និងត្រលប់ មកកាន់ ភពផែនដីវិញ ដោយសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា កាលពីខែ មករា ដើមឆ្នាំ ២០១៣ ប្រទេស អ៊ីរ៉ង់ បានទទួលបាន នូវភាពជោគជ័យ រួចមកហើយ ស្តីពី បេសកម្មដូចគ្នានេះ ពោលគឺ បញ្ជូនសត្វស្វា ជាលើកទី ១ ឈ្មោះ Pishgam ចូលទៅ ក្នុងលំហ អាកាស ដោយប្រើរ៉ុកកែត និងបានបញ្ជូនវា ត្រលប់មកកាន់ ភពផែនដីវិញ បានដោយសុវត្ថិ ភាព៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ