(ចិន)៖ នារីជនជាតិចិនម្នាក់ ពិតជាភ្ញាក់ផ្អើលណាស់ នៅពេលដែលនាងដឹងថា កំពុងស្ថិតនៅលើយន្តហោះមួយ ដែលធ្វើដំណើរពី Wuhan ទៅកាន់ Guangzhou តែម្នាក់ឯង ជាមួយនឹងជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern ។
ហេតុការណ៍នេះកើតឡើង បន្ទាប់ពីកើតមាន ព្យុះបោកបក់ដ៏ខ្លាំងមួយ ក្នុងតំបន់បណ្តាលឲ្យជើងហោះហើរ លេខ CZ2833 ត្រូវពន្យារពេលប្រមាណ ១០ម៉ោង ហើយនារីវ័យក្មេងឈ្មោះ Zhang ដែលកំពុងស្ថិតនៅលើយន្តហោះ ដែលមានតែខ្លួនឯងម្នាក់ ជាអ្នកដំណើរនេះ ទទួលបានសេវាព្យាបាលខ្លួន លំដាប់ VIP ផងដែរ។ Zhang ចំណាយប្រាក់ត្រឹមតែ៧០០យន់ ប្រហែលនឹង $106 ដើម្បី ទិញសំបុត្រយន្តហោះ ធ្វើដំណើរហើយនាង ពិតជារីករាយណាស់ ដែលដឹងថាមានតែខ្លួនឯងម្នាក់ កំពុងជិះយន្តហោះ ធ្វើដំណើរប្រៀបដូចវាជាយន្តហោះឯកជនផ្ទាល់អ៊ីចឹង។
Zhang បានថតរូប selfie ខណៈពេលកំពុងធ្វើដំណើរ តាមយន្តហោះម្នាក់ឯង បង្ហោះលើប្រព័ន្ធអ៊ីនធឺណេត ហើយនាងនិយាយថា នេះបទពិ សោធន៍លើកទី១ហើយ ដែលនាងមានអារម្មណ៍ថា សប្បាយចិត្តបំផុត ព្រោះនាងគឺជាមនុស្សតែម្នាក់គត់ នៅពេលនេះដែលទទួលបានការបម្រើសេវា លើយន្តហោះជាពិសេស។ នេះជាលើកទី២ហើយដែល Zhang ក្លាយជាអ្នកដំណើរលើយន្តហោះតែម្នាក់ឯង បន្ទាប់ពីមានបុរសម្នាក់ក៏ធ្លាប់ ជាអ្នកដំណើរលើយន្តហោះមួយ នៅទីក្រុងញូវយ៉ក តែម្នាក់ឯងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី