CamNews

កីឡាអន្តរជាតិ 

ពិន័យមិនអោយចូលទស្សនាការប្រកួតបាល់ទាត់ មួយជីវិតដោយសារគប់ចេកដាក់ Dani Alves របស់ Barcelona (មានវីដេអូ)

កាលពី ប៉ុន្មានថ្ងៃមុន មានរឿងចំលែក មិនល្អមួយ បានកើតឡើង នៅឯទឹកដីក្រុម Villarreal ក្នុង ជំនួបជាមួយនិងក្រុម Barcelona ។ ទស្សនិកជនម្នាក់ បានបញ្ចេញសកម្មភាព មួយដែលគេជឿ ជាក់ថាវា គឺជាការរើសអើង និងមាក់ងាយ ដាក់កីឡាករ Dani Alves ។



ក្នុងពេលដែល Villarreal នាំមុខក្រុម Barcelona ២ ទល់ ១ នោះនៅនាទីទី ៧៥ Dani Alves បាន ទៅទាត់បាល់ជ្រុង ។​ រំពេចនោះស្រាប់តែ​ មានចេកមួយផ្លែ ហោះចូលមកតារាង ជិតកន្លែងដែល Dani Alves ទាត់បាល់ជ្រុង ។ ដើម្បី វាយបក ទៅនិងការឌឺដង មាក់ងាយនេះ Dani បានរើសយក ចេកនោះ មកបក ខាំមួយម៉ាត់ អស់រលីង ហើយទំពារយ៉ាងឆ្ងាញ់ ធ្វើអោយមាន កំលាំងជាមុន ដើម្បីទាត់បាល់ ជ្រុង ។ ទីបញ្ចប់ Barcelona បកមកឈ្នះ Villarreal វិញក្នុងលទ្ធផល ២ ទល់ ៣ ។



យ៉ាងណាមិញ អំពើដែល អ្នកគាំទ្រម្នាក់ នោះធ្វើឡើង គឺវាពិតជា មានផលប៉ះពាល់ ខ្លាំងណាស់ ដល់ក្រុម Villrreal និងពិភពបាល់ទាត់ ។ ដើម្បីព្រមាន ដល់អ្នកផ្សេងទៀត Villarreal បានកំណត់ មុខសញ្ញា និងដាក់ពិន័យ ហាមប្រាម មិនអោយចូលមើល ការប្រកួត បាល់ទាត់ នៅកីឡដ្ឋាន អស់មួយជីវិត ៕ 



ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football star barcelona villarreal banana