CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹកថ្មី Guus Hiddink ចាប់ផ្តើម បង្វឹកកីឡាករ Chelsea

(ក្រុងឡុងដ៍)៖ លោក Guus Hiddink ដែលត្រូវបានតែងតែជាគ្រូបង្វឹកថ្មីបណ្តោះអាសន្នក្នុងការដឹកនាំក្លឹប Chelsea នោះ គឺបានចាប់ផ្តើមបង្វឹកកូនក្រុមយប់មិញនេះហើយ គ្រាដែលកីឡាករខ្សែប្រយុទ្ធ Loic Remy អាចនឹងចេញពីក្រុម ការពារតំណែងជើងឯកមួយនេះ ទៅកាន់ក្លឹប Southampton ។

តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា គ្រូបង្វឹកថ្មីជនជាតិហូឡង់ ដែលចូលដឹកនាំ Chelsea ជំនួសកៅអី លោក Jose Mourinho ដែលត្រូវបានបណ្តេញចេញពីតំណែងនោះ បានកំពុងតែធ្វើតេស្តកីឡាករសញ្ជាតិបារាំង Loic Remy ខណៈដែលក្លឹបមានខ្សែប្រយុទ្ធ Diego Costa ជាជម្រើសទី១ហើយនោះនៅតំបន់ប្រយុទ្ធ ។

ជាមួយគ្នានោះដែរ Chelsea ក៏កោះហៅកីឡាករខ្ចីជើងមួយចំនួនឲ្យមកជួយក្លឹបវិញផងដែរនៅខែក្រោយនេះ ប្រសិនកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងនោះ មានដូចជាកីឡាករ Patrick Bamford ដែលកំពុងលេងឲ្យក្លឹប Crystal Palace ដើម្បីជួយក្រុមដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៥បណ្តោះអាសន្ននៅ Premier League ហើយត្រៀម ជួបក្រុមភ្ញៀវ Watford នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខផងដែរនៅកីឡដ្ឋាន Stamford Bridge ៕

គ្រូបង្វឹកថ្មី Guus Hiddink

Loic Remy (រូបមុខ)

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Chelsea