ព័ត៌មានកីឡា៖ Floyd Mayweather បានបដិសេធច្រានចោលនូវ របាយការណ៍ ព័ត៌មានដែលទាក់ទងទៅនឹងការប្រព្រឹត្ដិខុសលក្ខខ័ណ្ឌ ដោយការប្រើប្រាស់ វិធីសាស្រ្ដចាក់ថ្នាំចំនួយកម្លាំង មុនពេលប្រកួតជាមួយប៉ាក់គីអៅ ។ Floyd បានទទួចថា ខ្លួនមិនបានប្រើប្រាស់ យុទ្ធវិធីបែនោះទេ មុនពេលថ្លឹងទម្ងន់ប្រកួត ។
យោងតាមពាក្យសម្ដីរបស់លោក Bob Bennett ដែលជារដ្ឋលេខាធិការ NSAC បានបង្ហាញឲ្យដឹងថា ភ្នាក់ងារ USADA (United States Anti-Doping Agency ) ដែលមានតួនាទី ឃ្លាំមើល ការប្រព្រឹត្ដខុសលក្ខខ័ណ្ឌរបស់កីឡាករ មិនបានផ្ដល់ដំណឹងមកកាន់ WADA នោះទេ ខណៈដែល Floyd បានប្រើប្រាស់និតិវិធីចាក់ថ្នាំ (IV) នាពេលចន្លោះ ៦ម៉ោង មុនពេលនៃការប្រកួតចូលមកដល់ រហូតដល់ភ្នាក់ងារ WADA រកឃើញដោយខ្លួនឯង ក្នុងផ្ទះរបស់កីឡាករផ្ទាល់។ របាយការណ៍ថ្មីៗនេះ ក៏បញ្ជាក់ដូចគ្នាផងដែរថា ភ្នាក់ងារ USADA បានដឹងរឿងនេះ នៅពេលដែល ពួកគេទៅប្រមូលកម្រងឯងសារ ទាក់ទងនឹង ព័ត៌មានផ្ទាល់របស់ខ្លួន បើសូម្បីតែលទ្ធផលពិនិត្យទឹកនោមរបស់ Floyd។ ប៉ុន្ដែទន្ទឹមនឹងការប្រមូលនោះ របាយការណ៍បានបញ្ជាក់ផងដែរ ថា មុនពេលប្រកួត Floyd មិនបានទទួល លិខិតបញ្ជាក់ទៅលើ សេចក្ដីហាមប្រាម មិនឲ្យប្រើប្រាស់ វិធីបែបនេះ ទេរហូតដល់ ៣សប្ដាហ៍ក្រោយពេលប្រកួត ទើប Floyd បានទទួលពី ភ្នាក់ងារ USADA ប៉ុន្ដែគ្រប់យ៉ាងបានកន្លងហួសទៅហើយ ។
ប៉ុន្ដែចំពោះភ្នាក់ងារ USADA បានអះអាងថា ដំណឹងទាំងអស់ពិតជាបានបញ្ជាក់មែនថា Floyd បានប្រើប្រាសយុទ្ធសាស្រ្ដនេះមែន ហើយទាំងអស់នេះ ក៏បានផ្ដល់ដំណឹងដល់អ្នកតំណាង ប៉ាក់គីអៅ នឹង គណៈកម្មការកីឡាអត្ដពលិក នៅ Nevada។ ជាការពិតណាស់សាធាតុ ដែល Floyd បានប្រើប្រាស់នោះ គឺមិនត្រូវបាន ហាមឃាត់ដោយ USADA នោះទេ ប៉ុន្ដែ WADA មិនអនុញ្ញាត ចំពោះកម្រិតសារធាតុ ដែល Floyd បានប្រើប្រាស់ ពីព្រោះគេយល់ថា វាអាចលាក់បាំង សារធាតុផ្សេងៗទៀត ។
USADA បានបន្ដទៀតថា ទោះបីជា លិខិតបញ្ជាក់របស់ Floyd មិនទាន់បានទទួលដឹងឮរហូត ផុតការប្រកួតមែនក៏ដោយក្ដី ប៉ុន្ដែ របាយការណ៍លទ្ធផលបានប្រគល់ជូន ដល់ភ្នាក់ងាប៉ាក់គឺអៅ និង ភ្នាក់ងារ គណៈកម្មការកីឡាអត្ដពលិក នៅ Nevada រួចរាល់អស់ផងដែរ។
ចំណែក Floyd វិញនៅតែអះអាងថា ខ្លួនឯងគឺជាអ្នកខ្លាំងជាងគេ ដដែល ហើយមានអ្នកគាំទ្រច្រើនទៀតផង ចំពោះរឿងទាក់ទងនឹង WADA គឺគ្មានអ្វីត្រូវខ្វល់ ពោលគឺ គាត់ត្រូវគោរពតាម បទបញ្ញត្ដិរបស់ USADA ហើយគាត់តែងតែគោរពតាម ការណែរនាំរបស់ គណៈកម្មការ Nevada ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ nzherald