តារាថៃ ៖ រឿងពិតដ៏គួរឲ្យចាប់អារម្មណ៍របស់តារាថៃទាំង ៥ ដួងត្រូវបានទម្លាយ កាលពីពេលថ្មីៗនេះ ខណៈពេលដែលកំពុងតែផ្ទុះព័ត៌មានថាមានតារាស្រីខ្លះក្លាយជា CEO ឬ មានស្វាមីជាអ្នកដែលមានទ្រព្យសម្បត្តិមហាសាលតែម្តង ។
តារាសម្តែងស្រីទាំង ៥ ដួងនេះក៏មិនអន់ជាងតារាផ្សេងៗដែរ ថ្វីត្បិតតែពួកគេមិនទាន់បានរៀបការក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ តារាល្បីទាំង ៥ ដួងនៅក្នុងប្រទេសថៃនេះ ក៏មានមិត្តប្រុសជាមហាសេដ្ឋីដែលទ្រព្យសម្បត្តិមហាសាលដែរ ។
នៅក្នុងចំណោមតារាស្រីទាំង ៥ គឺមានដូចជានាង Margie, Mint Chalida, Janie Tien, Poo Praiya និងនាង Aum Patcharapa ។
ដូច្នេះហើយកុំឲ្យខាតពេលយូរទៅទស្សនាភាពផ្អែមល្អែម របស់គូស្នេហ៍ទាំង ៥ នេះនៅខាងក្រោមទាំងអស់គ្នា ៕
១. នាង Margie និងមិត្តប្រុស
នាង Margie លោក Pok ទើបតែចាប់ផ្តើមទាក់ទងគ្នាទេ ហើយឪពុករបស់លោក Pok គឺជាមហាសេដ្ឋីដែលមានមុខជំនួញដ៏ធំមួយ ជាម្ចាស់សណ្ឋាគារដ៍ល្បី ដូច្នេះអាចនិយាយបានថា Pok គឺជាកូនប្រុសដែលស្ថិតក្នុងគ្រួសារមហាសេដ្ឋី ។
២. នាង Mint Chalida និងមិត្តប្រុស
នាង Mint និងលោក Pupaa Taechanarong តែងតែបង្ហោះរូបជាមួយគ្នាជារឿយៗនៅលើគណនី Instagram ផ្ទាល់ បន្ទាប់ពីប្រកាសប្រាប់មហាជនថា អ្នកទាំង ២ បានចាប់ដៃគ្នាជាសង្សារ មិនត្រឹមតែប៉ុណ្ណោះទេ នាង Mint និងមិត្តប្រុសក៏បានបង្កើតមុខរបបមួយទៀតក្រៅពីអាជីពជាតារាសម្តែងនោះគឺ លក់ការ៉េម Brand Brand ។ ហើយលោក Pupaa គឺជាប្អូនប្រុសរបស់ប្តីរបស់នាង Aff Taksoarn គឺលោក Songkran គឺជាកូនប្រុសអ្នកមានទ្រព្យសម្បត្តិមហាសាល ។
៣. នាង Janie Tien និងមិត្តប្រុស
នាង Janie Tienphosuwan និង Kueng Chalermchai បានលាក់បាំងស្នេហាជាអាថ៍កំបាំងមួយរយៈពេលកន្លងផុតទៅ ប៉ុន្តែទើបតែសម្រេចចិត្តប្រកាសជាសាធារណរយៈពេលមួយខែនេះទេ ។ គួរបញ្ជាក់ឲ្យដឹងថា លោក Kueng Chalermchai ក៏ជាកូនប្រុសអ្នកដែលមានទ្រព្យច្រើនផងដែរ ។
៤. នាង Poo Praiya និងមិត្តប្រុស
តារាស្រីសិចសុី នាង Poo Praiya និង Note Witsarut ស្នេហារបស់អ្នកទាំង ២ ត្រូវបានទម្លាយបន្ទាប់ពីមង្គលរបស់នាង Chompoo និងស្វាមីត្រូវបានចប់សព្វគ្រប់ ។ លោក Note Witsarut គឺជាអតីតមិត្តប្រុសរបស់នាង Aum Patcharapa ហើយគាត់គឺជា កូនប្រុសម្នាក់ដែលស្ថិតនៅក្នុងគ្រួសារដែលមានវង់ត្រកូលថ្លៃថ្នូរ និងទ្រព្យមហាសាល ។
៥. នាង Aum Patcharapa និងមិត្តប្រុស
រីឯនាង Aum Patcharapa និង Amp Pithan បានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេល ៤ ឆ្នាំទៅហើយ ។ អ្នកទាំងពិតជាស្រលាញ់ និងបារម្ភពីគ្នាខ្លាំងណាស់ ពេលនេះកំពុងតែស្វែងយល់ចិត្តគ្នា ប៉ុន្តែនៅមិនទាន់គិតរឿងរៀបការនៅឡើយទេ ព្រោះម្នាក់កំពុងតែមានការមមាញឹកខ្លាំង ។ គួរបញ្ជាក់ឲ្យដឹងថា Amp Pithan ក៏ជាបុរសម្នាក់ដែលស្ថិតក្នុងគ្រួសារអ្នកមានដែរ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Thai